ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវលេខ៩០ ដែលរង​ដែលរងខូចខាតដោយជំនន់ទឹកភ្លៀងនៅ​ក្នុងខណ្ឌ​ដូនពេញ​ បានទទួលការជួសជុល និងអ៊ុតកៅស៊ូឡើងវិញ

96

ភ្នំពេញ​៖​ ប្រជាពលរដ្ឋនៅខណ្ឌដូនពេញបានថ្លែង​​អំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះលោក​​ ​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ដែលបានជួសជុល និងអ៊ុតកៅស៊ូផ្លូវលេខ៩០​ ដើម្បីសម្រួលចរាចរអោយពួកគាត់បានធ្វើដំណើរងាយស្រួល ហើយការជួសជុលកំណាត់ផ្លូវមួយខ្សែនេះជាកញ្ចប់​ថវិការបស់​រដ្ឋ​បាលរាជធានីភ្នំពេញ​​ទាំង​ស្រុង ។
​ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បាន​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ​ បានចុះត្រួតពិនិត្យការដ្ឋានជួសជុល អ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីមែត្រ នៅបណ្តោយផ្លូវលេខ៩០ ចន្លោះពីតីរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ៤៧ មានប្រវែង ២៧០ម៉ែត្រ ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង ។
​ ​ អភិបាលខណ្ឌដូនពេញ​ ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការខណ្ឌ-សង្កាត់ សូមថ្លែង អំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះលោក​​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកំពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ។
​ លោក​​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ ធ្លាប់​បានឱ្យ​ថា​ ក្រោយ
ពី​ជំនន់​ទឹក​ភ្លៀង​នៅរាជធានី​ភ្នំពេញ​ បានស្រកជាបណ្តេីរៗនោះ ​ផ្លូវ​ចំនួន​២៩ខ្សែ​ក្នុង​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញ​ បានទទួលរងនូវការ​ខូច​ខាត​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ ដែល​រដ្ឋបាលរាជធានីភ្នំពេញ​ បាននិងកំពុង​ដំណើរការ​ស្តារ​ និង​ជួសជុល​ឡេីងវិញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ៕

 

អត្ថបទដែលជាប់ទាក់ទង