ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលជំនួយសប្បុរធម៌កម្ពុជា-ចិន ពីក្រុមពាណិជ្ជករជនជាតិចិន

75

 

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៦និង០០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលជួបស្វាគមន៍ និងសំណេះសំណាល ជាមួយក្រុមពាណិជ្ជករជនជាតិចិន ដឹកនាំដោយលោក Zhang Jia Wei ប្រធានសមាគមជំនួយ សប្បុរធម៌កម្ពុជា-ចិន ដែលនាំយកនូវអំណោយ សប្បុរសធម៌រួមមាន: ម៉ាស់ ចំនួន០៥កេះធំ ស្មើនឹង១២.៥០០ម៉ាស់, ទឹកអាកុលសម្លាប់មេរោគ ចំនួន០៨កាដុង, ទឹកបរិសុទ្ធ ចំនួន២០០យួរ ឧបត្ថម្ភដល់ កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ តាមតម្រូវការចាំបាច់ចំពោះមុខ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ល្អប្រពៃ ដល់ពាណិជ្ជករជនជាតិចិន ដែលបានឧបត្ថម្ភ អំណោយសប្បុរសធម៌ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសីហនុ នេះពិតជាបង្ហាញនូវក្តីស្រលាញ់ គាំទ្រមកលើ កងកម្លាំងកងរាជអាវុធហត្ថខេត្ត ក្នុងការអនុវត្ត តួនាទីភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ អ្នកវិនិយោគទុន និងប្រជាពលរដ្ឋក្នុងខេត្ត និងជូនពរឱ្យមានសុខភាពល្អ ជួបតែសេចក្តីសុខចម្រើន ក្នុងក្រុមគ្រួសារ នឹងជៀសឆ្ងាយផុត ពីជម្ងឺឆ្លងរាតត្បាតកូវីត-១៩៕

អត្ថបទដែលជាប់ទាក់ទង