ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបាននិងកំពុង ស្តារឡើងវិញនូវហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ លូ ក្នុងរាជធានីភ្នំពេញ ក្រោយជំនន់ទឹកភ្លៀងបានបំផ្លិចបំផ្លាញ

100

ភ្នំពេញ៖  ការជួសជុលកែលំអរហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ ក្រោយជំនន់ទឹកភ្លៀង បានដំណើរការយ៉ាងសកម្មស្របតាមអនុសាសន៏ដ៏ខ្ពង់ ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងការដឹកនាំអនុវត្តដោយផ្ទាល់ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងន័យធ្វើអោយប្រសើរឡើងវិញនូវហេដ្ឋារចនា សម្ពន្ធ័ផ្លូវថ្នល់ ក៏ដូចប្រពន្ធ័លូដែលខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។

  ជាក់ស្តែងនាព្រឹកថ្ងៃទី១៦ធ្នូនេះក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌមានជ័យសហការជាមួយមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានដំណើរការជួសជុលផ្លូវអ្នកឧកញ៉ាព្រឹទ្ធាចារ្យហ៊ុន នាង តភ្ជាប់ពីកំណាត់ផ្លូវ ជាតិលេខ២ទៅផ្លូវសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)ក្នុងភូមិសាស្ត្រសង្កាត់ ចាក់អង្រែលើខណ្ឌមានជ័យប្រវែង៤៥០ម៉ែត្រ មានទទឹងចាប់ពី៨ម៉ែត្រដល់១៩ម៉ែត្រ

   លោកឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យបានឲ្យដឹងថា ផ្លូវនេះជាផ្លូវ អាទិភាពអាចរំដោះចរាចរបានច្រើនពីផ្លូវជាតិលេខ២ទៅផ្លូវ៦០ម៉ែត្រ ដោយមើល ឃើញចំណុចនេះ ទើប លោកឃួង ស្រេង បានសំរេចឲ្យមានការជួសជុលកែលំអរ ជាចាំបាច់និងតាមសំណូមពររបស់ប្រជាពលរដ្ឋ។

   លោកបន្តថា លក្ខណៈនៃការជួសជុលគឺបក កៅស៊ូចាស់ចេញរួចធ្វើគ្រឹះថ្មីចាក់បេតុងនិងចាក់កៅស៊ូពីលើបេតុងមួយជាន់ទៀត   អ្វីដែលជាការលំបាករបស់ក្រុមការងារធ្វើផ្លូវនេះគឺមានផ្ទះប្រជាពលរដ្ឋ ២ខ្នងដែលមិនបានចូលរួមសហការជាមួយអាជ្ញាធរនៅពេលផ្ទះទាំង២ខ្នងនោះប៉ះលើចំណីផ្លូវត្រូវពង្រីកដោយទាមទាសំណងរាប់សែនដុល្លាដែលអាជ្ញាធរមិន អាចដោះស្រាយបាន និងធ្វើឧ្យិផ្លូវនេះមានលក្ខណៈក.ដបមិនបានពេញ១៩ម៉ែត្រ

  ដោយឡែកនៅព្រឹកថ្ងៃទី១៦ធ្នូនេះដែរ ដំណើរការជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៥ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវក៏បានដំណើរការដែរ។

    លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវឲ្យដឹងថា ទីតាំងដែលកំពុងជួសជុលនេះ តែងទទួលរងការដក់ទឹកភ្លៀងជាប្រចាំទើបកាលពីពេលថ្មីៗនេះ អាជ្ញាធរខណ្ឌ បានបើកមុខទឹកមួយកន្លែងដើម្បីនាំទឹកភ្លៀងដែលដក់លើផ្លូវនេះ ហូរទៅទន្លេតាមប្រពន្ធ័លូមុខកាត់១ម៉ែត្រកន្លះប្រវែង២៥០ម៉ែត្រ។

   លោកប្រធានខណ្ឌបញ្ជាក់ថា ការជួសជុលផ្លូវនេះធ្វើឡើងប្រវែង១១០០ម៉ែត្រ ចាប់ពីរោងចក្រSKDដល់មុខសាលាខណ្ឌឬស្សីកែវ ដោយជួសជុលអ៊ុតកៅស៊ូ និងពង្រីកផ្លូវឧ្យិបានទទឹង៥ម៉ែត្របន្ថែម ដើម្បីសំរួលចរាចរកុំអោយកកស្ទះ។

    ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ  លោកជា ពិសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនា បតីតេជោហ៊ុន សែន ក៏ដូចលោកឃួង ស្រេង ដែលបានសំរេចឲ្យធ្វើការជួសជុល កែលំអរផ្លូវដែលខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ។ហើយការងារជួសជុលកែលំអរ នេះនឹងបន្តធ្វើនៅគ្រប់ទីតាំងឬផ្លូវដែលមានការខូចខាតក្រោយជំនន់ទឹកភ្លៀង ដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការជួសជុលកែលំអរសរុប២៩ខ្សែក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង