ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឆ្មក់ចុះបង្ក្រាបល្បែង ជល់មាន់មួយកន្លែងនៅសង្កាត់ច្រាំងចំរេះទី២ ដោយឃាត់ខ្លួនជនញៀនល្បែងចំនួន ០៣ នាក់ ព្រមជាមួយវត្ថុតាង

60

ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ និង៤០ នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោលជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ លោកអធិការរងនគរបាលខណ្ឌ មន្ត្រីនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌ រួមទាំង គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រភេទជល់មាន់មួយកន្លែង ដែលបានបើកលេងយ៉ាងអនាធិបតេយ្យ និងគ្មានការខ្លាចញញឺតដល់អាជ្ញាធរមានសមត្ថកិច្ចណាឡើយ ស្ថិតនៅជាប់នឹងមាត់ទន្លេ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនេះ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឆ្មក់ចូលបង្ក្រាបជាក់ស្ដែង សង្វៀនបញ្ជល់មាន់ខាងលើ ដែលកំពុងតែធ្វើសកម្មភាពចាក់ភ្នាល់ដោយល្មើសច្បាប់ ហើយកម្លាំង បានធ្វើការឃាត់ខ្លួន អ្នកញៀនល្បែង ចំនួន ០៣ នាក់ និងបានដកហូតវត្ថុតាង មាន់ជល់ (ខ្នាយដែក) ចំនួន ០៣ ក្បាលផងដែរ។
បច្ចុប្បន្ននេះ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំខ្លួនជនញៀនល្បែងទាំងអស់នេះ រួមនឹងវត្ថុតាង យកមកកាន់ អធិការដ្ឋានគរបាលខណ្ឌប្ញស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត៕

អត្ថបទដែលជាប់ទាក់ទង