ក្រុមភ្នាក់ងារ អនាម័យ ខណ្ឌមានជ័យ ១៤គ្រួសារ ទទួលអំណោយមនុស្សធម៍របស់អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ
ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០នេះបាន ចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយក្រុមភ្នាក់ងារអនាម័យ សង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ ចំនួន ១៤គ្រួសារ ។
ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ ក៍សូមអគុណ ដល់ភ្នាក់ងារអនាម័យ សង្កាត់ទាំង៧ ក្នុងការខិតខំប្រឹងប្រែង ប្រមូលសំរាមនៅតាមមូលដ្ឋានសង្កាត់ទាំង៧ នៃ រដ្ឋបាលខណ្ឌមានជ័យយើង ដើម្បីកុំអោយមានការកកស្ទះសំរាម ទៅតាមកន្លែងស្តុក និងទុកដាក់សំរាម នានា នៅក្នុងមូលដ្ឋានសង្កាត់ទាំង៧ ។
យ៉ាងណាមិញ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ សូមអោយបងប្អូន ភ្នាក់ងារអនាម័យ តាមសង្កាត់ទាំង៧ កុំរុញរា និង បន្តនូវសកម្មភាព ប្រមូលសំរាម ដើម្បីអោយទីក្រុងភ្នំពេញយើងមានសោភ័ណភាព បរិស្ថានល្អ អនាម័យល្អ ទីក្រុងស្អាត និងមិនអោយមានការកកស្ទះនូវសំរាម ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។
ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ ក៍បានលើកឡើងទៀតថា អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ និងជួបសំណេះសំណាលជាមួយ ភ្នាក់ងារអនាម័យ យើងជារៀងរាល់ខែម្តង ហើយនេះជាលើកទី២ ហើយដែរ ដែលអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ជួបសំណេះស់ំណាលជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ក៍ដូចជាក្នុងរាជធានីភ្នំពេញទាំងមូល សូមធ្វើការវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលដល់ក្រុមភ្នាក់ងារអនាម័យយើង សំអាត និង ប្រមូល ទៅតាមទីកន្លែងដែលបងប្អូន ទុកដាក់សំរាម នេះផងដែរ ។
ក្នុងពិធីសំណេះសំណាលនេះដែរ ប្រធានអនុសាខាខណ្ឌមានជ័យ បានផ្តល់នូវគ្រឿងឧបភោគ បរិភោគ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១បាវ=២០គីឡូ , មី ១កេស , ទឹកត្រី ២ដប , ទឹកស៊ីអ៉ីវ ២ដប , ទឹកសុទ្ធ ១យួរ ,ស្ករស ១គីឡូ ,ត្រី ខ ២កំប៉ុង , តែ ៥ កញ្ចប់ , រួមទាំងថវិកា ២ម៉ឺនរៀល ក្នុងម្នាក់ផងដែរ ៕