ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី កំពុងធ្វើការជួសជុលផ្លូវ សំបុកមាន់ អ៊ុតកៅស៊ូ AC និងពង្រីកផ្លូវមួយចំនួន ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍

96

 

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងធ្វើការជួសជុលផ្លូវសំបុកមាន់ អ៊ុតកៅស៊ូ AC និងពង្រីកផ្លូវមួយចំនួន ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់ផងដែរ។

ការដ្ឋានមួយចំនួនដែលកំពុងដំណើរការមានដូចជា ជួសជុលគ្រឹះ និងអ៊ុតកៅស៊ូផ្លូវលេខ៥១ និងផ្លូវលេខ៩០ ខណ្ឌដូនពេញ ផ្លូវលេខ២៨៥ ខណ្ឌទួលគោក ជួសជុលគ្រឹះ និងពង្រីកផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ និងជួសជុលគ្រឹះចាក់បេតុង និងអ៊ុតកៅស៊ូ AC មហាវិថីអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ខណ្ឌមានជ័យ។

រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការអធ្យាស្រ័យ និងសូមមានការយោគយល់ពីសំណាក់ប្រជាពលរដ្ឋទាំងអស់ ចំពោះការរំខានដែលអាចកើតមានឡើងក្នុងអំឡុងពេលដំណើរការការដ្ឋានទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង