ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងស្រីម្នាក់បានស្លាប់ និងស្ត្រីម្នាក់រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងម៉ូតូ

106

ព្រះសីហនុ ៖ក្មេងស្រីម្នាក់បានស្លាប់និងស្ត្រីម្នាក់រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងម៉ូតូ លើផ្លូវល្បឿនលឿនកំពុងសាងសង់ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វេលាម៉ោង ៨ ព្រឹក ថ្ងៃទី២០ ខែ ធ្នូឆ្នាំ២០២០។ ជនរងគ្រោះជាភាគីខាងម៉ូតូ(ម្តាយនិងកូនស្រី)  ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តម៉ាកFOTON   ពណ៌ ស ផ្លាកលេខ AT ១៩  ៣-១៣៥០ បើបរដោយឈ្មោះ ចាង សៀខាង  ភេទប្រុស អាយុ៤០ឆ្នាំ  ជនជាតិចិន មុខរបរបើកបរ រថយន្ដស្ទូចរបស់ក្រុមហ៊ុនសាងសង់ផ្លូវចំណុចគីឡូម៉ែត១៨០ ចំណែកម៉ូតូ ម៉ាក ហុងដា ឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ ១I-៤៩០២ បើកបរដោយឈ្មោះ គួន ស្រីលីស ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅចំណុចកើតហេតុ(រងរបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ឈ្មោះ  ចន ស្រីឡែន ភេទស្រី អាយុ៦ឆ្នាំ ស្លាប់ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យ(ត្រូវជាកូនបង្កើត)។

ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយរថយន្ដនិងម៉ូតូត្រូវបានយកមករក្សាទុកនៅ អធិការដ្ឋានស្រុកស្ទឹងហាវ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង