លោកស្រី ឱ វណ្ណឌីន ស្នេីសុំមេត្តាកុំយកអត្ថបទដែលខ្ញុំបានបកប្រែក្រៅផ្លូវការទៅបន្ថែមបន្ថយអំបិល ប៊ីចេង ឫស្ករ អីណា ដែលហួសពីខ្លឹមសារ
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ ឫអាល់កុល លេីសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡេីយ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាព មនុស្ស បាន លេីកលែងតែការលាងសំអាតដៃដោយសាប៊ូជាមួយទឹកស្អាត ឫអាល់កុល ឫជែល ដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១។
លោកស្រី ឱ វណ្ណឌីន បានកត់សម្គាល់ថា “ខ្ញុំសង្កេតឃេីញ មានការយកអត្ថបទដែលខ្ញុំបានបកប្រែក្រៅផ្លូវការ ប្រេីប្រាស់ខ្ញុំសូមអរគុណច្រេីន តែក៏ស្នេីសុំមេត្តាកុំយកទៅបន្ថែមបន្ថយអំបិល ប៊ីចេង ឫស្ករ អីណា ដែលហួសពីខ្លឹមសារដែលបានចែកជូនសម្រាប់ជាការយល់ដឹង ដេីម្បីមានការប្រុងប្រយ័ត្នរៀងៗខ្លួន”
អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាលោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ខ្ញុំសុំបំភ្លឺជូនថា៖
១. ការលាងដៃដោយអាល់កុល ឫជែល ផលិតត្រឹមត្រូវតាមបច្ចេកទេស មិនប៉ះពាល់សុខភាពទេ ព្រោះវាបានជួយសម្អាតបាតដៃយេីង មិនដូចនឹងការបាញ់លេីដងខ្លួនឡេីយ ហេីយក៏ការបាញ់មួយភ្លែតលេីដងខ្លួននោះ ក៏មិនបានជួយអ្វីឡេីយ។ នៅអត្ថបទដែលខ្ញុំបានបកប្រែមិនផ្លូវការនោះ ខ្ញុំបានដាក់ច្បាស់ហេីយដែរលេីការលាងដៃនេះ។
២. អាស្រ័យលេីការសម្រេចរបស់សាមីខ្លួន ឫស្ថាប័ន លេីការអនុវត្តន៌ ខ្ញុំគ្រាន់តែចែករំលែកនូវការយល់ដឹងលេីសារប្រយោជន៌នៃការប្រេីប្រាស់ទឹកសម្លាប់មេរោគ ឫសារធាតុសម្លាប់មេរោគ ឫអាល់កុល តែប៉ុណ្ណោះ។ យេីងអាចគិតមេីលបានថា យេីងលាងដៃ យេីងមានរយ:ពេល និងមានការដុះលេីដៃត្រឹមត្រូវ ចុះបេីគ្រាន់តែដេីរបង្វិលមួយភ្លែត អាចសម្លាប់មេរោគបានដែរទេ? ម្យ៉ាងទៀត ពេលទឹកអាល់កុលបាញ់ចេញមក អ្នកមិនបានប្រុងប្រយ័ត្ន នឹងអាចចូលភ្នែក ដែលអាចឲ្យមានបញ្ហាភ្នែក ឫប៉ះមាត់ ច្រឡំលេបចូល (ក្មេងៗ) ឫក៏អាចប៉ះផ្លូវដង្ហេីមដោយការស្រូបចូលដោយមិនដឹងខ្លួន ក៏អាចមានបញ្ហាអ្វីមួយក៏អាចថាបានដែរ។
៣. ការបាញ់លេីសម្លៀកបំពាក់ ឫស្បែកជេីង ឫរបស់ប្រេីប្រាស់ ដេីម្បីសម្លាប់មេរោគ ជាការល្អ មិនជាបញ្ហាអ្វីទេ សូមតែចៀសវាងការបាញ់ផ្ទាល់លេីដងខ្លួនប្រាណ និងការប៉ះពាល់ដល់ភ្នែក ឫអាចចូលមាត់ និងការស្រូបចូលផ្លូវដង្ហេីមដោយភ្លេចខ្លួន ឫដោយប្រការណាមួយ ដែលអាចមានផលប៉ះពាល់ដល់សុខភាព។
៤. សូមស្វែងយល់ទាំងអស់គ្នាលេីចំណុចនេះ ព្រោះ WHO គេមិនដែលបានណែនាំឲ្យធ្វេីបែបបាញ់លេីខ្លួនប្រាណនោះឡេីយ។
៥. ក្រសួងសុខាភិបាល តាំងពីខែមករា ឆ្នាំ២០២០ មក ក៏មិនដែលបានណែនាំឲ្យមានការបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សដែរណា (សូមពិនិត្យមេីលការណែនាំកន្លងមករបស់ក្រសួង)។ ដូច្នេះ ខ្ញុំគ្រាន់តែចែករំលែកនូវចំណេះដឹងលេីបញ្ហានេះ ដោយខ្ញុំមិនបានលេីកពីការហាមឃាត់ ហេីយក៏ជាគោលការណ៌ស្ម័គ្រចិត្តក្នុងការអនុវត្តន៌នាពេលកន្លងមក ក្នុងការប្រេីប្រាស់ម៉ាស៊ីនបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សនេះដែរ ព្រោះក្រសួង មិនដែលបានណែនាំឲ្យធ្វេីការបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សដែរក្នុងពេលកន្លងមកនេះ ហេីយខ្ញុំគ្រាន់តែស្នេីសុំឲ្យមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះឯង។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ ឫអាល់កុល លើសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ
និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាព មនុស្ស បាន លើកលែងតែការលាងសំអាតដៃដោយសាប៊ូជាមួយទឹកស្អាត ឫអាល់កុល ឫជែល ដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩ ។
មន្ត្រី ជាន់ខ្ពស់ ក្រសួងសុខាភិបាល បាន លើក ការ ពន្យល់ ណែនាំ របស់ អង្គការសុខភាព ពិភពលោក ថា ការ បាញ់ សារធាតុ ឬទឹក សម្លាប់ មេរោគ ឬអាល់កុល លើស រី រាង្គមនុស្ស មិន អាច ជួយ ប្រឆាំង នឹង វីរុស កូ វីដ -១៩បានទេ ហើយ អាច នឹង បណ្តាល ឱ្យ មាន គ្រោះថ្នាក់ ដល់ សុខភាព បាន។
រដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ ឌីន បានបញ្ជាក់ថា យោងតាមការពន្យល់ណែនាំរបស់អង្គការសុខភាពពិភពលោក តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានបង្ហាញថា ការបាញ់អាល់កុល
ឬថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ លើសរីរាង្គមនុស្ស មិនបានជួយដល់ការការពារខ្លួនលោកអ្នកប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពលោកអ្នក។
លើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា មិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ឬសារធាតុសម្លាប់មេរោគ ទៅលើខ្លួនមនុស្ស នៅក្នុងគ្រប់កាលៈទេសៈ។ សារធាតុទាំងនេះ អាចធ្វើឲ្យពុល ប្រសិនបើប៉ះមាត់ហើយលេបចូលទៅអាចធ្វើឲ្យរំខាន រមាស់ ឬរលាកអាល់ឡែកហ្ស៊ីស្បែក ធ្វើឲ្យខូចស្បែក និងភ្នែក របស់មនុស្ស។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ថ្នាំសម្លាប់មេរោគឬសារធាតុសម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាងសម្អាតផ្ទៃទីកន្លែងណាមួយតែប៉ុណ្ណោះ។ ត្រូវចងចាំរក្សាសារធាតុក្លរីន ឬសារធាតុសម្លាប់មេរោគផ្សេងទៀតឲ្យឆ្ងាយ និងផុតពីដៃក្មេងប្រយ័ត្នគ្រោះថ្នាក់។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា អាល់កុល ឬជែល អាចប្រើសម្រាប់សម្អាតដៃរបស់មនុស្សពីភាពកខ្វក់
ដែលមានជាប់មេរោគនៅលើដៃ តែមិនត្រូវប្រើសម្រាប់បាញ់ លើខ្លួនប្រាណឡើយ៕