ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ(គ.ក.ស.ក) នៃក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អណត្តិទី៣

44

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ(គ.ក.ស.ក) នៃក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អណត្តិទី៣ ប្រចាំខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតិភាព លោកស្រី ឈាន សុខេន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន ការិយាយល័យពាក់ព័ន្ធ សមាជិក សមាជិកា គណៈកម្មាធិការ ។

កិច្ចប្រជុំនោះមានរបៀបវារៈចំនួន០៥ដូចខាងក្រោម ៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ អណត្តិទី៣ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ របស់ គ.ក.ស.ក។

២.ពិនិត្យ និងស្តាប់របាយការណ៍លទ្ធផលការងារពាក់ព័ន្ធបញ្ហាស្រ្តី កុមារ យុវវ័យ និងជនងាយរងគ្រោះរបស់ការិយាល័យជំនាញពាក់ព័ន្ធប្រចាំខែធ្នូ ឆ្នាំ២០២០។
៣.ពិនិត្យ និងអនុម័តផែនការសកម្មភាពប្រចាំខែមករា ឆ្នាំ២០២១ ប្រចាំឆមាសទី១ ឆ្នាំ២០២១ និងប្រចាំឆ្នាំ២០២១ របស់ គ ក ស ក។
៤.ពិនិត្យ និងអនុម័តលើផែនការថវិកាប្រចាំខែមករា ឆ្នាំ២០២១ របស់ គ ក ស ក។៥.បញ្ហាផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង