ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ចែករំលែកប្រការគួរយល់ដឹង អំពីការថែទាំសុខភាពនាពេលអាកាសធាតុចុះត្រជាក់ខ្លាំង ដល់ពលរដ្ឋខ្មែរ

72

ប្រទេសកូរ៉េ៖ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ក៏ដូចជាការការពារ និងទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបាន ចែករំលែកប្រការគួរយល់ដឹងសំខាន់ៗមួយចំនួន អំពីការថែទាំសុខភាពនាពេលអាកាសធាតុចុះត្រជាក់ខ្លាំង ដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅសាធារណរដ្ឋកូរ៉េ

   នេះជាសេចកី្តណែនាំរបស់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលក្នុងសេចកី្តណែនាំនេះមានន័យទាំងស្រុងថា៖

សេចកី្តណែនាំស្ដីពីការថែទាំសុខភាពនារដូវរងា

     ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ក៏ដូចជាការការពារ និងទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស ចែករំលែកប្រការគួរយល់ដឹងសំខាន់ៗមួយចំនួនអំពីការថែទាំសុខភាពនាពេលអាកាសធាតុចុះត្រជាក់ខ្លាំង ដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅសាធារណរដ្ឋកូរ៉េដូចខាងក្រោម៖

ពេលធ្វើដំណើរ ឬទៅធ្វើការនៅខាងក្រៅផ្ទះសូមស្លៀកសម្លៀកបំពាក់ឱ្យបានក្រាស់ និងប្រើកន្សែងរុំក ពាក់មួកព្រមទាំងពាក់ស្រោមដៃផង

សូមសម្រាកឱ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណងាយៗនៅក្នុងផ្ទះឱ្យបានទៀងទាត់

ពេលគេងត្រូវបើកម៉ាស៊ីនសំណើម ឬត្រូវដាក់ទឹកមួយផ្តិលនៅក្នុងបន្ទប់ ឬបង្ហើបបង្អួចបន្ដិច សូមកុំបើកម៉ាស៊ីនកម្តៅខ្លាំងពេក ដោយរក្សាកម្តៅក្នុងបន្ទប់ឱ្យនៅត្រឹមសីតុណ្ហភាពពី ២០ទៅ ២៥អង្សារ

សូមកុំបិទបង្អួចបន្ទប់ជិតពេក ត្រូវទុកចន្លោះបង្អួចឱ្យមានខ្យល់អុកស៊ីសែនចេញចូលគ្រប់គ្រាន់ក្នុងមួយថ្ងៃ ទៅ៣ដង អាចបើកម្ដងរយៈពេល ១០នាទី

សូមបរិភោគអារហារ ដែលសំបូរជីវជាតិឱ្យបានគ្រប់គ្រាន់ ជាពិសេសប្រភេទអាហារដែលមានវីតាមីន D មានដូចជាត្រី ស៊ុតលឿង ថ្លើម ឈីសជាដើម

សូមពិសារទឹកឱ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងការបាត់បង់ជាតិទឹកនៅក្នុងខ្លួន ពិសារយ៉ាងតិច ,៥លីត្រក្នុងមួយថ្ងៃ

សូមលាងសម្អាតដៃឱ្យបានស្អាតជាមួយនឹងសាប៊ូ ពេលត្រលប់មកពីខាងក្រៅ ហើយជៀសវាងយកដៃទៅប៉ះ ភ្នែកច្រមុះ និងមាត់

ជៀសវាងការទទួលទានគ្រឿងស្រវឹង និងបារី ច្រើនលើសកម្រិត

១០ ប្រសិនបើមានអការៈ មិនស្រួលខ្លួន ឬមានបញ្ហាសុខភាព សូមទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជាបន្ទាន់ជៀសវាងបញ្ហាកើតឡើងជាយថាហេតុ។ បើមានករណីបន្ទាន់សូមទាក់ទងទៅលេខ ១១៩។

អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានឯកអគ្គរាជទូតសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការថែរក្សាសុខភាព និងចូលរួមអនុវត្ត និងជួយផ្សព្វផ្សាយអំពីការថែទាំសុខភាពឱ្យបានទូលំទូលាយជាមួយនឹងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ៕

 

 

អត្ថបទដែលជាប់ទាក់ទង