ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ នាំយកប័ណ្ណអទិភាពទទួលសេវាសុខភាពសាធារណៈ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដល់ប្រជាពលរដ្ឋក្រីក្រ ៥ គ្រួសារ នៅសង្កាត់គីឡូម៉ែតលេខ៦
ភ្នំពេញ៖កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកជំទាវ អាន ផល្លា និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ រួមដំណើរដោយ ក្រុមការងារអនុសាខាខណ្ឌ និង ក្រុមការងារ ក.ក្រ.ក សង្កាត់គីឡូម៉ែតលេខ៦ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត ចំនួន៥គ្រួសារ រស់នៅសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ ។
ក្នុងឱកាសនេះ ក្រុមការងារអនុសាខាខណ្ឌ បាននាំយកអំណោយរបស់ អនុសាខាខណ្ឌ មកឧបត្ថម្ភដល់គ្រួសារទាំង ៥គ្រួសារដោយក្នុងមួយគ្រួសារៗ ទទួលបាន ៖ គ្រឿងបរិភោគ និងថវិកាមួយចំនួន៕