ប៉េអឹមចាប់ខ្លួនចាងហ្វាងគេហទំព័រ MSM ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧុក្រិដ្ឋជាអាទិ៍ និងកំហែងយកនិង គំរាមករណីកេណ្ឌពលរដ្ឋឲ្យចាប់យកដី ស្របច្បាប់របស់គេ
កំពង់ឆ្នាំង៖ ចាងហ្វាងគេហទំព័រ អឹមអេសអឹមត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីកេណ្ឌពលរដ្ឋឲ្យចាប់យកដី ស្របច្បាប់របស់គេ ដែលមានប្លង់ត្រឹមត្រូវ និងជំរិតទារប្រាក់កងរាជអាវុធហត្ថខេត្ត បានចោទពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង កំហែងយកនិងគំរាមថា នឹងសម្លាប់ហើយបានកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្ត ហើយបានបញ្ជូនទៅឱ្យចៅក្រមស៊ើបសួរ ដើដើម្បីអនុវត្តបន្ត។
លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលជាអ្នកដឹកនាំ ការបង្ក្រាប នេះ ដោយមាន ការសម្របសម្រួល ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនមានឈ្មោះ អេង ណារ៉ុង ភេទប្រុស អាយុ ៤៣ ឆ្នាំ មានមុខរបរជាចាងហ្វាងសារព័ត៌មាន គេហទំព័រ អឹមអេសអឹម (MSM) មានលំនៅនៅក្នុងភូមិអូរសណ្តាន់ ឃុំទឹក ហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ទន្ទឹមនឹងនេះ សមត្ថកិច្ចបានដកហូតរថយន្តម៉ាក Lexus RX300 ពាក់ ផ្លាកលេខ ព្រះសីហនុ 2A6300 ពណ៌សូកូឡា ទូរស័ព្ទដៃ ២ គ្រឿង ម៉ាក OPPO កាតសម្គាល់ខ្លួនអ្នកសារព័ត៌មានមួយសន្លឹក ។
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០ កងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនចាងហ្វាង គេហទំព័រអឹមអេសអឹម (MSM) នៅតាមផ្លូវជាតិលេខ ៥ ខាងមុខផ្សារទួលក្រឡាញ់ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ពាក់ព័ន្ធនឹងករណីដើរកេណ្ឌប្រជាពលរដ្ឋឲ្យទៅចាប់យកដីមានប្លង់ស្របច្បាប់របស់គេ ។
ករណីឃាត់ខ្លួនជនសង្ស័យនេះ ពាក់ព័ន្ធពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងកំហែងយក និងគំរាមថា នឹងសម្លាប់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ នៅក្នុងភូមិក្រាំងស្គារ ឃុំក្រាំស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា បានប្រាប់កាសែតក្នុងស្រុកនៅថ្ងៃទី២៤ ធ្នូនេះថា ឃាត់ខ្លួនចាងហ្វាងសារព័ត៌មានរូបនេះ ពាក់ព័ន្ធនឹងការញុះញង់ ប្រជាពលរដ្ឋឲ្យចូលកាន់កាប់ដីគេ ដែលមានប្លង់ ត្រឹមត្រូវ និងជំរិតទារប្រាក់ ពីប្រជាពលរដ្ឋ និងមិនមានចុះបញ្ជីការនៅមន្ទីសារព័ត៌មាន ក្នុងខេត្តនោះឡើយ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តហើយលោកបាន បញ្ជូនទៅឱ្យចៅក្រមស៊ើបសួរ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕