លោក គួច ចំរើន អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ មន្ត្រីសាលាខេត្តព្រះសីហនុ បានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី អ៊ូ ធីតាពៅ អមដំណើរដោយលោកស្រី ប្រាក់ ច័ន្ទ សុខា សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត និងលោកស្រីនាយិកាហិរញ្ញវត្ថុសាលាខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិការ ឧបត្ថម្ភមន្ត្រីសាលាខេត្តព្រះសីហនុ សម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
លោក ហ៊ឺម ចាន់វិបុល អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថាជាមធ្យមមានស្ត្រីចូលមកសម្រាលកូនពី ៦ទៅ ៧នាក់នាក់ក្នុងមួយថ្ងៃ ដោយឡែកនៅថ្ងៃទី២៥ ខែធ្នូនេះ មានស្ត្រីចូលមកសម្រាល និងត្រៀមសម្រាលកូនសរុបចំនួន ២៧នាក់ ។
ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៍បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ សម្ភារមួយចំនួន និងថវិកាចំនួន ២.០០០.០០០ រៀល និងលោកជំទាវ សមាជិកក្រុមប្រឹក្សា មានថវិកា និងសម្ភារសម្រាប់ទារក ឧបត្ថម្ភជូនលោកស្រី ធូ សុធារ៉ា ជាមន្ត្រីកិច្ចសន្យាសាលាខេត្តការិយាល័យសរុប និងពត៌មាន ព្រមទាំងផ្តាំផ្ញើឱ្យថែទាំសុខភាពខ្លួនឯង និងទារក ពិសេសការបំបៅកូនទឹកដោះដំបូង ធ្វើឱ្យក្មេងមានសុខភាពល្អ ។
លោកអភិបាលខេត្ត និងលោកជំទាវ ក៍បានអញ្ជើញសួសុខទុក្ខស្ត្រីចូលមកសម្រាលកូនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបានឧបត្ថម្ភថវិកាដល់ស្ត្រីចូលមកសម្រាលកូន ២៧នាក់ ក្នុងម្នាក់ ១០០,០០០រៀល ៕