ព្រះគ្រូចៅអធិការវត្តមង្គល សិរីគៀនឃ្លាំងប្រគល់ទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ និងថវិកាដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វា
ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោកស្រី អ៊ួង សុផល្លា តំណាង លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វានិងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសអនុសាខាកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានទទួលទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ និងថវិកាពីព្រះធម្មរតនរង្សី វេង សេងពេជ្រ ព្រះគ្រូចរណវិសុទ្ធ អនុគណខណ្ឌជ្រោយចង្វារ និងជាព្រះគ្រូចៅអធិការវត្តមង្គលសិរីគៀនឃ្លាំង ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីរួមចំណែកការងារមនុស្សធម៌ជាមួយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ។
ក្នុងឱកាសនោះ ព្រះតេជគុណ បានផ្តល់ជូនអនុសាខារួមមាន៖ ថវិកា ២លានរៀល, អង្ករ ២០បាវធំ (១បាវ= ៥០គ.ក្រ), អង្ករ ៨បាវតូច (១បាវ= ២០គ.ក្រ) មី ៧០កេស, ទឹកក្រូច ២០កេស, ទឹកផ្លែឈើ ២០កេស, ទឹកសុទ្ធ ៣០កេស, ស្កសរ ៦បាវ, តែ ៤បាវ, ត្រីខកំប៉ុង ៥បាវ, ទឹកត្រី ២៧យួរ, ទឹកសុីអុីវ ២៤យួរ, ទឹកដោះគោ ០៥បាវ, និងបាឡុង ០៩។
ក្នុងឱកាសនោះលោកស្រី អ៊ួង សុផល្លា តំណាង លោក ឃ្លាំង ហួតបានថ្លែងអំណរព្រះគុណដល់ទឹកព្រះទ័យជ្រះថ្លារបស់ព្រះអនុគណខណ្ឌជ្រោយចង្វារ និងជាព្រះគ្រូចៅអធិការវត្តមង្គលសិរីគៀនឃ្លាំងដែលបានផ្លល់ទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ និងថវិកាដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វានាពេលនេះពិតជាមាមសារះសំខាន់ខ្លាំងណាស់៕