ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាប ករណី ជួញដូរ-ចែកចាយ គ្រឿងញៀន៣ករណី ឃាត់ជនសង្ស័យ ៥នាក់

131

 

ព្រះសីហនុ ៖ កម្លាំងជំនាញនគរបាលខេត្តព្រះសីហនុ បានបង្ក្រាប ករណី ជួញដូរ-ចែកចាយ គ្រឿងញៀន ៣ ករណី ឃាត់ជន សង្ស័យ ៥នាក់ និងវត្ថុតាងគ្រឿងញៀនជាច្រើន ។

-ករណីទី១:នៅថ្ងៃទី២៦.១២.២០២០ វេលាម៉ោង១៤:៣០នាទី នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ។ កម្លាំងជំនាញឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ភេទប្រុស(១-ឈ្មោះ ហេង ពត អាយុ ៣៦ឆ្នាំ,២-ឈ្មោះ ខ្មៅ ង៉ន អាយុ៣១ឆ្នាំ) ដកហូតបានវត្ថុតាង: ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ១កញ្ចប់ធំ,ថ្នាំW.Y ចំនួន៥៧គ្រាប់ និងទូរស័ព្ទ១គ្រឿង ។

-ករណីទី២:នៅថ្ងៃទី២៦.១២.២០២០ វេលាម៉ោង១៦:៥០នាទី នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ។ កម្លាំងជំនាញឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ភេទប្រុស(១-ឈ្មោះ ខឹម សុភ័ក្រ អាយុ ៣៧ឆ្នាំ,២-ឈ្មោះ ស៊ឹង ធន់ អាយុ៣៩ឆ្នាំ) ដកហូតបានវត្ថុតាង: ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់(៣ កញ្ចប់ធំ,១១កញ្ចប់តូច) ,ថ្នាំW.Yចំនួន១២៥គ្រាប់ និងទូរស័ព្ទដៃ ៣គ្រឿង ។

-ករណីទី៣:នៅថ្ងៃទី២៦.១២.២០២០ វេលាម៉ោង២១:៣០នាទី នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ។ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ហេង រុន ភេទប្រុស អាយុ២៧ឆ្នាំ ។ ដកហូតបានវត្ថុតាង: ម្សៅក្រាមពណ៌ស ថ្លាសង្ស័យសារធាតុញៀន ចំនួន៦កញ្ចប់(៣កញ្ចប់ធំ,៣កញ្ចប់តូច), ជញ្ជីងថ្លឹងគ្រឿងញៀន១ គ្រឿង,ទូរស័ព្ទដៃ១គ្រឿង និងសម្ភារ សម្រាប់វេចខ្ចប់មួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង