អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល នាំយកអំណោយផ្តល់ជូនគ្រួសារបងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ក្នុងអំឡុងពេលជំងឺកូវីដ១៩ចំនួន៣១គ្រួសារ
ភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ប្រធានកិក្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល ដែលមានលោកស្រី ទេព កញ្ចនា ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល និងលោក សេង គន្ធ អភិបាលរងខណ្ឌកំបូល បានដឹកនាំមន្ត្រីអនុសាខាកាកបាទក្រហមខណ្ឌកំបូល បានចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនគ្រួសារបងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ដែលជួបការលំបាកក្នុងអំឡុងពេលជំងឺកូវីដ១៩ មកពីភូមិចំនួន០២ គឺភូមិកប់ភ្លុក និងភូមិព្រៃកី ស្ថិតក្នុងសង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ចំនួន ៣១គ្រួសារ ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង លោលឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាល សម្ដេច និងថ្នាក់ដឹកនាំ តែងតែគិតគូ យកចិត្តទុកដាក់ខ្ពស់បំផុតលើការងារមនុស្សធម៌ ការលើកកំពស់កម្រិតជីវៈភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសតាមរយៈកិច្ចអភិវឌ្ឍន៍គ្រប់វិស័យឥតឈប់ឈរ និងរីកចម្រើនជាលំដាប់ ជាពិសេសការអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមការពារទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ។
មន្ត្រីឱ្យដឹងថា៖អំណោយដែលបានចែកជូនក្នុងមួយគ្រួសាររួមមាន៖អង្ករ ២៥ គីឡូក្រាម
មី០១កេសនិងសំភារះមួយកញ្ចប់ ថវិកា ៣០,០០០ រៀល៕