ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីត្រួតពិនិត្យ មធ្យោបាយគ្រឿងបំពាក់ បរិក្ខារ និងកម្លាំងត្រៀមអន្តរាគមន៍

101

 

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីត្រួតពិនិត្យ មធ្យោបាយគ្រឿងបំពាក់ បរិក្ខារ និងកម្លាំងត្រៀមអន្តរាគមន៍ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍/វរសេនីយ៍ ប្រតិភូអមដំណើរកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកនាយសេនាធិការ នាយរងសេនាធិការ ប្រធានមន្ទីរទាំង០៥ មេបញ្ជាការ កងអនុសេនាធំចល័តទាំង០២ ព្រមទាំងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ សរុបចំនួន៣៩នាក់៕

អត្ថបទដែលជាប់ទាក់ទង