អង្គការWonders ofthe Mekong ព្រួយបារម្ភពីសំរាមប្លាស្ទិកនៅបាតទន្លេសាប
ភ្នំពេញ៖ អង្គការ Wonders of the Mek ong បានសម្ដែងនូវការបារម្ភពីសំរាម និងប្លាស្ទិក យ៉ាងច្រើននៅក្រោមផ្ទៃទឹកទន្លេសាប ហើយបានលើកឡើងថាខ្មែរមានពាក្យស្លោក ដ៏មាន ប្រជាប្រិយ ភាពមួយដែលដំណាលមកតគ្នាជាច្រើនជំនាន់មកហើយគឺ ទីណាមានទឹក ទីនោះមានត្រី។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការ Wonders ofthe Mekong កាលពីពេលម្សិលមិញនេះ។
ក្នុងរបាយការណ៍ បានបញ្ជាក់ថា ជាអកុសលក្នុងអំឡុង៥ឆ្នាំចុងក្រោយនេះ មាន អ្នកនេសាទជាច្រើនបានត្អូញត្អែរថា ពួកគាត់ចាប់សំរាមបានច្រើនជាងចាប់ត្រី។ មានសំរាមជា ច្រើនប្រភេទដែលអ្នកនេសាទចាប់បានពីក្នុងទឹកទន្លេជាមួយនឹងត្រីបន្តិចបន្តួចហើយនៅពេល កំណើនប្រជាពលរដ្ឋកើន ឡើងខ្ពស់ ស្របពេលជាមួយគ្នានោះដែរ សំរាមក៏កើន ឡើងយ៉ាង គំហុកផងដែរ ពិសេសកាកសំណល់ប្លាស្ទិក។ ជាមួយគ្នានេះ គ្រួសារដែលរស់នៅតាមដងទន្លេ មួយចំនួន សម្រេចចិត្តបោះសំរាមចោលទៅក្នុងទឹកទន្លេ។ ចំពោះបងប្អូនប្រជា ពលរដ្ឋដែល កំពុងរស់នៅតាមដងទន្លេ ប្រហែលជាមិនបានដឹងទេថា សំរាមប្រចាំថ្ងៃដែលបានលិច ចូល ក្នុងទឹកទន្លេ មិនបានចេញទៅណាឆ្ងាយពីផ្ទះរបស់ពួកគាត់ ឬពីជីវិតរស់នៅរបស់ពួកគាត់ទេ វាបានលិចចុះទៅក្នុងទឹក ទាក់ជាប់ត្រី និងសម្លាប់ត្រីដែលជាអាហារដ៏សំខាន់រប ស់ប្រជាជន ខ្មែរយើងដោយមិនដឹងខ្លួន។
បើតាមរបាយការណ៍ដដែលបានបន្ដថា មានរូបថតជាច្រើនសន្លឹកត្រូវបាន អង្គការ Wonders of the Mekong ថតបានពីចំណុចទន្លេសាប ក្នុងភូមិសាស្ត្រ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រុង ភ្នំពេញ វាបានបង្ហាញអំពីសំរាមដែលអ្នកនេ សាទ ចាប់បានពីក្នុងទន្លេ ជាមួយនឹងត្រីមួយចំនួន ហើយត្រីខ្លះអាចត្រូវបានសម្លាប់ដោយសំរាមទាំងនេះ។ ក្នុងរបាយ ការណ៍ក៏សូមមេត្តាពិចារណាឡើងវិញដោយជ្រើស រើសយកនូវជម្រើសដទៃផ្សេងទៀត ដូច ជា ការទុកដាក់សំរាមនៅក្នុងផ្ទះមុនពេលភ្នាក់ងារសំរាមមកប្រមូល បែងចែកសំរាមឱ្យ បានត្រឹម ត្រូវ កាត់បន្ថយការប្រើប្រាស់សម្ភារច្នៃពីប្លាស្ទិក ឬជម្រើសប្រើប្រាស់សម្ភារធ្វើពីប្លាស្ទិក ឡើង វិញតាមដែលអាចធ្វើទៅបាន កែច្នៃសំរាមដែលងាយរលួយទៅជាជីកំប៉ុស្ត។ល។ យើងទាំង អស់គ្នាអាចជាចំណែកមួយនៃដំណោះស្រាយនៃបញ្ហាទាំងអស់នេះ។ ក្រៅពីនេះ យើងអាច ធ្វើ ការរួមគ្នាថែរក្សាទន្លេរបស់យើងឱ្យមានសុខភាពល្អ និងដើម្បីធានានូវប្រភព អាហារ ប្រូតេអ៊ីន ខ្ពស់របស់យើងឱ្យបានស្ថិតស្ថេរសម្រាប់ពេលអនាគត៕.សំរិត