ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ អាណត្តិ​ទី​៣ លើកយក​របៀបវារៈ​ចំនួន​៩​មក​ពិនិត្យ​និង​ពិភាក្សា​

89

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០២០​នេះ​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក​អ៊ុ ម៉ារ៉េត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ និង​មានការ​ចូលរួម​ពី លោក លោកស្រី អភិបាលរងខណ្ឌ ឯកឧត្តម អ៊ាង ស៉ី​ផាន ,​ឯកឧត្តម សេង គួ​ន​ណូ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​, លោក​អធិការនគរបាល​ខណ្ឌ​, មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ,​លោកនាយក នាយករង​រដ្ឋបាល​ខ​ណ្ឌ កងកំលាំង ការិយាល័យ​១០ និង​អង្គភាព​១ លោក​ចៅសង្កាត់​ទាំង​៨ សរុប​ចំនួន ៥៤ នាក់ ។

​របៀបវារៈ​អង្គប្រជុំ​មាន​ចំនួន​០៩
១- ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ អាណត្តិ​ទី​៣ ។​
២- ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌ​។​
៣-​ពិនិត្យ​និង​អនុ​ម​ត័​លើ​សេចក្តីព្រាង​កម្មវិធី​បី​ឆ្នាំ​រំកិល​(២០២១_២០២៣) របស់​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​។​
៤-​ពិនិត្យ​និង​អនុ​ម​ត័​លើ​សេចក្តីព្រាង​ដីកា​ស្តីពី​ការលើកលែង​ការបង់​សេវា​លើ​ការបញ្ជាក់​វិ​ញ្ញាប​នប​ត្រ័​បណ្តោះអាសន្ន​មធ្យមសិក្សា​ប​ឋ​មសិ​ក្សា វិ​ញ្ញាប​នប​ត្រ័​មធ្យមសិក្សា​ទុតិយភូមិ និង​វិ​ញ្ញាប​នប​ត្រ័​បញ្ជាក់​ការសិក្សា​ថ្នាក់​ទី​១២ សំរាប់ ឆ្នាំ​២០២១​។​
៥- ពិនិត្យ និង​អនុម័ត​លើ​សំណើ​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត ដែល​បានមកពី​ការផ្តល់សេវា​រដ្ឋបាល សំរាប់​ឧបត្ថម្ភ​ជូន​មន្ត្រី បុគ្គលិក នៃ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ សំរាប់ ខែធ្នូ ឆ្នាំ​២០២០ ។​
៦-​ផ្សព្វផ្សាយ របាយការណ៍​ការតាមដាន​និង វាយតម្លៃ​ការអនុវត្ត​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​(២០២០/២០២២)​របស់ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​។​
៧-​ផ្សព្វផ្សាយ​របាយការណ៍ អំពី​ការអនុវត្ត​ការងារ​របស់​កា​រិ​យា​ល​យ័ ប្រជាពលរដ្ឋ​ខណ្ឌ​ច្បារអំពៅ​ប្រចាំឆ្នាំ​២០២០​។​
៨- ផ្សព្វផ្សាយ​របាយការណ៍ ស្តីអំពី​ការអនុវត្ត​ការងារ​របស់​គក​សក ខណ្ឌ​ច្បារអំពៅ ឆ្នាំ​២០២០​និង​ទី​៩​បញ្ហា​ផ្សេងៗ​៕​

អត្ថបទដែលជាប់ទាក់ទង