ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១សប្តាហ៍នេះ អភិបាលរាជធានីទទួលអំណោយនិងអញ្ជើញអធិបតី ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី២

108

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុង១សប្តាហ៍នេះបានអញ្ជើញទទួលផលិតផលសម្លាប់មេរោគ ពីសប្បុរសជននិងបានអញ្ជើញអធិបតី ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី២នៅសាលារាជធានីភ្នំពេញ។

   ពិធីប្រគល់និងទទួលអំណោយបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០ ក្រោមវត្តមាន លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងតំណាងក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីត

នៅសាលារាជធានីភ្នំពេញ ដោយបានប្រគល់នូវផលិតផលសម្លាប់មេរោគ ដែលមានទាំង ជែលលាងដៃនឹងសាប៊ូបោកខោអាវ សរុបចំនួន៨២០កេសស្មើនឹងទឹកប្រាក់ប្រមាណ១៦០០០ដុល្លារ(មួយម៉ឺនប្រាំមួយពាន់ដុល្លារ)

   លោកឃួង ស្រេង អភិបាលរាជធានីនិងលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃទី២៤ធ្នូ បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ

នៅសាលារាជធានីភ្នំពេញ ហើយក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៏ថា ប្រឡាយប្រមាណ១២ខ្សែនៅប៉ែកខាងលិចរាជធានីភ្នំពេញ ត្រូវបានគេរំលោភ។កាលពីជំនន់ទឹកភ្លៀងនាពេលកន្លងមកពេលយើងចុះទៅកាយស្តារប្រឡាយរំដោះទឹក គឺសុទ្ធតែដីមានកម្មសិទ្ធរបស់គេទៅហើយ នោះហើយជាបញ្ហា។ តែទោះបីយ៉ាងណា យើងខិតខំដោះស្រាយអោយអស់លទ្ធភាពដែលមាន៕

 

អត្ថបទដែលជាប់ទាក់ទង