ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណើរការ​ជួសជុល​ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ​១៨៦​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣​ខណ្ឌទួលគោក​ដែល​ខូចខាត​កាលពី​រដូវវស្សា​កន្លង​ទៅឱ្យ​ស្អាត​

101

 

​ភ្នំពេញ​៖​អនុវត្ត​ទៅតាម​ការណែនាំ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ផ្លូវ​១​ខ្សែ​ទៀត​នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​ត្រូវបានធ្វើ​ការជួសជុល​ឡើងវិញ​ក្រោយ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក​ដើម្បី​សំរួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​។​

​ជាក់ស្ដែង​កាលពី​សប្ដាហ៍​មុននេះ​បាន​ដំណើរការ​ជួសជុល​លុប​ជង្ហុក​សំបុកមាន់​ដើម្បី​សម្រួល​ចរាចរណ៍​ងាយស្រួល​ពុក​ម៉ែ​បងប្អូន​ធ្វើដំណើរ​ក្រោម​ការដឹកនាំ​ចង្អុល​បញ្ជា​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កន្លងទៅនេះ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ដាក់​គ្រឿងចក្រ​ជួសជុល​ផ្លូវ​ដោយ​ចាក់​អ៊ុត​កៅស៊ូ ផ្លូវ​លេខ​១៨៦ (​ចាប់ពី​ផ្លូវ​លេខ​២៥៣ ដល់​ផ្លូវ​លេខ​២៦៥ ) សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​ឱ្យបាន​ស្អាត​និង​មាន​សោ​ភ័​ណ្ឌ​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ​។​

​ក្នុងនាម​អាជ្ញាធរ​ខណ្ឌទួលគោក​លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​និង​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌទួលគោក​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ដែល​បាន​យកចិត្តទុកដាក់​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ដែល​ការផ្តល់ជូន​នូវ​ផ្លូវ​កៅស៊ូ​ដ៏​ស្អាត​នេះ​គឺជា​ការលើកទឹកចិត្ត​បន្ថែម​ដ៏​ប្រពៃ​ថ្លៃថ្លា​៕​

អត្ថបទដែលជាប់ទាក់ទង