ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ផែនការពង្រឹកការធ្វើចត្តាឡីស័ក គឺជាកិច្ចការសំខាន់បំផុត នៃការងារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩

95

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រោយទទួលបានការអនុញ្ញាតពីឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានជួបប្រជុំជាមួយ កម្លាំងសមត្ថកិច្ចនិង គ្រូពេទ្យប្រចាំការ នៅតាមកន្លែងធ្វើចត្តាឡីស័ក ទាំងអស់ក្នុង រាជធានីភ្នំពេញ ដើម្បីពិនិត្យការងារអនុវត្តជាក់ស្តែង ក្នុងន័យបន្តពង្រឹង ការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័ក ឱ្យកាន់តែល្អប្រសើរថែមទៀត។រួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩។

គួរបញ្ជាក់ថា៖ ដោយមានគោលការណ៍ពី រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញកំពុង ពន្លឿនការងារ សាងសង់មណ្ឌល ចត្តាឡីស័កមួយកន្លែង មានចំនួន២អគារ នៅខណ្ឌប្ញស្សីកែវ ដែលទទួលអ្នកដំណើរស្នាក់នៅ បានជាង៥០០នាក់ នាប៉ុន្មានសប្ដាហ៍ក្រោយនេះ ដើម្បីធានាបាននូវការអនុវត្តវិធានការ ចត្តាឡីស័ក ចំពោះអ្នកដំណើរចូល មកព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

មន្ត្រីឱ្យដឹងថា៖មណ្ឌលចត្តាឡីស័កមួយកន្លែងនេះ មានទីតាំងនៅក្នុងខណ្ឌប្ញស្សីកែវ ហើយមណ្ឌលចត្តាឡីស័កខាលើ នឹងដំណើរការក្រោយ សាងសង់រួចនៅពេលខាងមុខ ដោយធ្វើឱ្យកាន់តែមាន ប្រសិទ្ធភាពបន្ទាប់ពីប្រគល់ កន្លែងចត្តាឡីស័កកន្លងមកឱ្យទៅ សាលារៀនជូន សិស្សានុសិស្សចូលរៀនវិញ នាពេលខាងមុខនេះ ។

គួរបញ្ជាក់ថា៖ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានយកវិទ្យាល័យជម្ពូរវ័ន្តនិង អនុវិទ្យាល័យពោធិចិនតុង នៅខណ្ឌពោធិសែនជ័យ និងសាលាមួយកន្លែងទៀត នៅខណ្ឌប្ញស្សីកែវធ្វើជា កន្លែងសម្រាប់ធ្វើចត្តាឡីស័ក៕

អត្ថបទដែលជាប់ទាក់ទង