ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលចាប់ឃាត់ខ្លួន ជនសង្ស័យ៨នាក់ ដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីជនបរទេស នៅក្រុងព្រះសីហនុ

67

ខេត្តព្រះសីហនុ៖ ជនសង្ស័យ៨នាក់ដែលធ្វើ សកម្មភាពឆក់ទ្រព្យសម្បត្តិពី ជនបរទេសនៅក្រុងព្រះសីហនុ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពរួច។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា នៅថ្ងៃទី ២៨ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១ និង៣០នាទី មានជនជាតិចិនម្នាក់ភេទប្រុស បានមកដាក់ពាក្យបណ្តឹងថា នៅវេលាម៉ោង ១៨ និង ០០នាទី ថ្ងៃទី ២៨ខែធ្នូ ឆ្នាំ២០២០ មានជនសង្ស័យចំនួន ០៤នាក់ ជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាព ឆក់កាបូបលុយរបស់គាត់ ក្នុងពេលដែលគាត់កំពុង ដើរតាមផ្លូវជាមួយមិត្តភក្តិនៅ មុខផ្សារទំនើប cdf អូរឈើទាល ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ នៅក្នុងកាបូបលុយរបស់ គាត់មានលុយ ៨,០០០$ (ប្រាំបីពាន់ដុល្លារអាមេរិក) ។

បន្ទាប់ពីទទួលបានបណ្តឹងរបស់ ជនរងគ្រោះភ្លាម កម្លាំងជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនបានជនសង្ស័យ ព្រមទាំងបក្ខពួកជាបន្តបន្ទាប់សរុបចំនួន ០៨នាក់ (ស្រី១) ។
ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង