ធ្លាយបំពង់ទុយោទឹកស្អាត ហូរលិចលង់ល្ហរល្ហាចពេញផ្លូវជាតិលេខ២ចាក់អង្រែលើ
ភ្នំពេញ៖ធ្លាយបំពង់មេចែកចាយទឹក ទំហំ៥០០មម នៅចំណុចផ្លូវជាតិលេខ២ ជិតដេប៉ូខ្សាច់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
មូលហេតុ៖ ការដ្ឋានខួងប៉ះបំពង់ទំហំ 500មម ។ ទីតាំង៖ លេីផ្លូវជាតិលេខ២។ ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ លេីផ្លូវជាតិលេខ២ ចាប់ពីស្ពានព្រះមុនីវង្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដល់រង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ។
រយៈពេល៖ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ១៩:៣០នាទីយប់ រហូតដល់ជួសជុលរួចរាល់។
សូមអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ
សូមអរគុណរដ្ឋាករទឹកដែលបានកំពុងតែមានដំណោះស្រាយបញ្ហាដាច់ធ្លាយទុយោទឹកនេះយ៉ាងសស្រាក់ស្រាំ នឹង ពន្លឿនការតភ្ជាប់ឡើងវិញកាន់តែលឿនកាន់តែល្អ ព្រោះអាចប៉ះពាល់ដល់លំហូរចរាចរ និងលិចផ្ទះពលរដ្ឋ ដោយមានកម្លាំង អាជ្ញាធរខណ្ឌមានជ័យ បានបញ្ជូនកម្លាំងបន្ថែមទៀត ដើម្បីបង្កលក្ខណៈចុះ
ជួយសម្រួលផងដែរ ៕