ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក កោតសរសើរ អាជ្ញាធរខណ្ឌទួលគោកនិងកងកម្លាំងសមត្ថកិច្ចដែលបំពេញការងារបានយ៉ាងល្អក្នុងឆ្នាំ២០២០នេះ

110

ភ្នំពេញ ៖ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក លោកម៉ែន សិរីបានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះអាជ្ញាធរខណ្ឌទួលគោកនិងកងកម្លាំងប្រដាប់អាវុធចំណុះឲ្យរដ្ឋបាលខណ្ឌដែលបានបំពេញការងារយ៉ាងល្អក្នុងឆ្នាំ២០២០និងសូមអោយបន្តបំពេញការងារអោយកាន់តែល្អថែមទៀតសំរាប់ឆ្នាំ២០២១ខាងមុខ។

  ការថ្លែងការកោតសរសើរបែបនេះរបស់លោកម៉ែន សិរី បានធ្វើឡើយ នាព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ១៩របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោកម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោកកែវ សុភាអភិបាលរងខណ្ឌទួលគោក។

  លោកម៉ែន សិរីបានមានប្រសាសន៍លើកឡើងថាក្នុងឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌទួលគោក ក៏ដូចជាកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌ បានសាងគុណសម្បត្តិយ៉ាងច្រើនសម្រាប់ខណ្ឌទួលគោកនិងប្រជាពលរដ្ឋ ដោយបានការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ ជាមួយនិងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានយ៉ាងល្អ រហូតទទួលបានការគាំទ្រនិងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងខ្លាំង។

   សម្រាប់ឆ្នាំ២០២១ខាងមុខនេះ លោកម៉ែន សិរី ក៏បានស្នើឲ្យអាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចទាំងអស់បន្តការខិតខំប្រឹងប្រែងថែម

ទៀត ក្នុងការរក្សាអោយបាននូវសន្តិសុខសណ្ដាប់ធ្នាប់ របៀបដូចជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយឡែកសម្រាប់ការផ្ដល់សេវាសារធារណៈជូនប្រជាពលរដ្ឋក៏ត្រូវតែមានភាពល្អប្រសើរជាងមុនផងដែរ

  គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំនេះបានពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈចំនួន៤ ក្នុងនោះរួមមាន៖ ទី១ការពិនិត្យពិភាក្សានិងអនុម័តសេចក្តី

ព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៨របស់ក្រុមប្រឹក្សាខណ្ឌ ទី២ ការពិនិត្យពិភាក្សានិងអនុម័តរបាយការណ៍ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌក្នុងខែធ្នូឆ្នាំ២០២០ ។ទី៣ ការពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌក្នុងឆ្នាំ២០២០ ។ទី៤ ការពិនិត្យពិភាក្សានិងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តបានមកពីសេវារដ្ឋបាលប្រចាំខែធ្នូឆ្នាំ២០២០ ជូនមន្ត្រីរបស់រដ្ឋបាលខណ្ឌ៕

 

អត្ថបទដែលជាប់ទាក់ទង