ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសពីភាពជោគជ័យ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ចំនួន ១០

85

ភ្នំពេញ៖នៅរសៀលថ្ងៃពុធ ទី៣០ ខែធ្នូ  ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌  ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការ ដឹកនាំយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល រយៈពេល ២២២ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត ។

ឯកឧត្តម កើត រិទ្ធ បានប្រកាសអំពីភាពជោគជ័យ នៃការអនុវត្តយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ចំនួន ១០ រួមមាន  សាលាដំបូង  និងអយ្យការអមសាលាដំបូងខេត្តរតនគិរី  ខេត្តមណ្ឌលគិរី  ខេត្តក្រចេះ  ខេត្តកំពង់ចាម  ខេត្តពោធិ៍សាត់  ខេត្តបាត់ដំបង  ខេត្តប៉ៃលិន  ខេត្តឧត្តរមានជ័យ  ខេត្តកំពង់ស្ពឺ  និងខេត្តតាកែវ ៕

អត្ថបទដែលជាប់ទាក់ទង