ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាសាធារណៈថ្នាក់ រាជធានីទាំង១៤ខណ្ឌ បានបញ្ចប់ហើយ តែប្រជាពលរដ្ឋមិនបានលើកឡើងពី កង្វល់ពាក់ព័ន្ធនឹងសន្តិសុខនោះទេមានការកសាងហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធរាណះ

80

 

ភ្នំពេញ៖វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញទាំង១៤ខណ្ឌបានបិទបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី៣០ធ្នូ២០២០នេះបន្ទាប់ពីខណ្ឌចំការមននៅខណ្ឌច្បារអំពៅបានចប់។ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍នោះ ក្នុងវេទិកាសាធារៈទាំង២ខណ្ឌនេះ ប្រជាពលរដ្ឋមិនបានលើកឡើង ពីកង្វល់របស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ដើម្បីឱ្យអាជ្ញាធរនិង កម្លាំងមានសមត្ថកិច្ចជួយឡើយ ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ ពួកគាត់សុំតែម្យ៉ាង គឺជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយកង្វល់របស់ពួកគាត់ ពាន់ព័ន្ធនឹងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅ ក្នុងមូលដ្ឋានដែលមានដូចជា កាស្ថាបនាផ្លូវ លូ ប្រឡាយ និងការដាក់ភ្លើងបំភ្លឺសាធារណៈជាដើម។
ជាក់ស្ដែងវេទិកាសាធារណៈនៅ ពេលព្រឹកថ្ងៃទី៣០ខែធ្នូនេះ បានធ្វើឡើងនៅក្នុងមូលដ្ឋានខណ្ឌចំការមន ហើយពេលល្ងាចនៅខណ្ឌច្បារអំពៅ ដែលក្រោមអធិបតីភាព លោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ហើយពេលល្ងាចធ្វើឡើងនៅខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្សនិងលោកហួត ហៃអភិបាលរងរាជធានីភ្នំពេញ ។
ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញដែលបាន ធ្វើឡើងនៅខណ្ឌខណ្ឌទាំង១៤ ជាបន្តបន្ទាប់នោះ ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរបន្តជួយដោះស្រាយ លើបញ្ហាជួសផ្លូវសំបុក្រមាន់ នៅតាមសង្កាត់មួយចំនួន បញ្ហាប្រព័ន្ធលូ ការកាត់បណ្តាញអគ្គិសនីដែល មិនរៀបរយតាមដងផ្លូវ កាត់លះមែកឈើ ស្តាប្រឡាយបឹងត្របែក ឱ្យចរន្តទឹកហូរទៅស្ថានីយ៍បានលឿន និងស្នើសុំបង្គោលភ្លើង គ្រឿងញៀន ជាដើម។សុំការពង្រីកតួស្ពានការសុំធ្វើទ្វាទឹក ដើម្បីងាយស្រួលបើក បិទទឹក ការសុំដាក់អំពូលភ្លើង បង្គោលភ្លើងសាធារណៈជាមួយនឹងការសុំការស្ថាបនា លូនិងទឹកស្អាតផងដែរ។
លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានចាត់ទុកការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន គឺជាតួនាទីភារកិច្ច របស់មន្រ្តីសាធារណៈ ដែលត្រូវបំពេញនិងបំរើដោយ ឥតលក្ខខណ្ឌ ស្របតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ឱ្យមន្រ្តីបំរើរាស្រ្ត ដោយស្មោះត្រង់ និងឆ្លើយតបនឹងតម្រូវការចាំបាច់។ លោកបានជំរុញញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ រាប់តាំងពីមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ត្រូវបន្តយកចិត្តទុកដាក់ ចុះបំពេញតួនាទីភារកិច្ច និងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ឱ្យបានជាប់ជាប្រចាំ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងនោះលោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានដឹងលឺ និងរកយន្តការដោះស្រាយជូន។
សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវ សក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យ រដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនានា របស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ។
គួរបញ្ជាក់ថា៖ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង សម្រាប់មួយខណ្ឌៗ ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកវេទិកានេះ១៤ខណ្ ឌរួចហើយដូច្នេះរាល់កង្វល់ សំណូមពរនិងសំណើរ របស់ប្រជាពលរដ្ឋ នឹងត្រូវបានដោះស្រាយ ជូនជាបន្តបន្ទាប់ សម្រាប់ឆ្នាំ២០២០នេះ៕

អត្ថបទដែលជាប់ទាក់ទង