ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីផ្ញើសារពិសេសជូនបងប្អូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩

77

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារពិសេសបន្ទាន់មួយជូនជនរួមជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសជិតខាង និងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាមិនឲ្យដឹក ពលករមកពីប្រទេសថៃ ចេញមកធ្វើចត្ដាឡីស័ក្ដនៅតាមបណ្ដាខេត្តផ្សេងៗនោះទេ ពោលត្រូវធ្វើនៅខេត្តដែលជាប់ព្រំដែននោះតែម្ដង។

សម្ដេចតេជោ ហ៊ុន សែនអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ក្នុងប្រទេសកម្ពុជា ជាថ្មីម្ដងទៀត បន្ទាប់ពីក្រសួងសុខាភិបាល រកឃើញថា មនុស្សប្រមាណជិត១០នាក់ហើយ បានឆ្លងជំងឺកូវីដ-១៩ ចេញពីប្រទេសថៃ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្នែកដឹកជញ្ជូន ត្រូវផ្អាការដឹកជញ្ជូនបងប្អូនដែលមកពីប្រទេសថៃ ហើយត្រូវពង្រឹងសមត្ថភាពនៃការធ្វើចត្តាឡីស័ក្ដនៅតាមច្រកព្រំដែន ដែលយើងបានកំណត់ទីតាំង ហើយត្រូវយកសំណាកនៅទីនោះ ធ្វើចត្តាឡីស័ក្ដនៅទីនោះ ក្នុងរយៈពេល១៤ថ្ងៃ។ ក្រសួងសុខាភិបាល ត្រូវបន្ថែមនូវសម្ភារ ថវិកា ដើម្បីធ្វើចត្តាឡីស័ក្ដ និងការយកសំណាក ដើម្បីធ្វើតេស្ដដោយបន្ថែមក្រុមគ្រូពេទ្យទៅកាន់ទីនោះ ប្រសិនបើមានការចាំបាច់។ ដូច្នេះអ្វីដែលសម្ដេចចង់បញ្ជាក់នៅទីនេះ គឺខេត្តនៅតាមបណ្ដាព្រំដែន ក៏ដូចជាកម្លាំងព្រំដែនទាំងអស់ យកចិត្តទុកដាក់គ្រប់គ្រងឲ្យហ្មត់ចត់ជាមួយពលករ ពលការិនីរបស់យើង ដែលធ្វើដំណើរពីប្រទេសថៃ មកកម្ពុជាវិញ។តាមការប៉ាន់ស្មាន់ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលមកពីប្រទេសថៃ អាចនឹងកើនឡើងជាបន្ដបន្ទាប់ ខណៈមន្ទីរពេទ្យខេត្តបាត់ដំបង នឹងត្រូវរ៉ាប់រងនូវការព្យាបាលអ្នកឆ្លងទាំងអស់នោះ។

សូមប​ញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសជាផ្លូវការ មានប្រជាពលរដ្ឋខ្មែរ២នាក់ ដែលមកពីប្រទេសថៃបានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះម្នាក់មានស្រុកកំណើតនៅស្រុកកំរៀង ខេត្ដបាត់ដំបង និងម្នាក់ទៀត មានស្រុកកំណើតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នៅក្នុងឱកាសចូលឆ្នាំសកល ២០២១ នេះ ខ្ញុំព្រះករុណា និងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលជាមួយនឹងពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ-១៩ ដោយ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ នៅក្នុងឱកាសចូលឆ្នាំសកលនេះ សូមបងប្អូនមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកំសាន្តជិតឆ្ងាយនៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង