រិន ដេវីដ ជាអ្នកលើកពាន
ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell Cardបានបញ្ចប់ហើយនៅយបថ្ងៃទី២មករា២០២១ដោយអ្នកប្រដាល់ជើងថ្មីរិន ដេវីដក្លិបនាគរាជចតុមុខជាអ្នកលើកពាន ។
រិន ដេវីដជួបប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ជើងចាស់យ៉នពិសីក្លិបសាលវ័ន្ដកីឡាឮ។អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែត្រៀមខ្លួនបានល្អដូចគ្នាដោយទាំងសងខាងសុទ្ធតែប្ដេជ្ញាថានឹងលើកពាននេះឲ្យបានដូចគ្នាតែអ្វីៗវាមិនមែនសុទ្ធតែមានជោគជ័យដោយគ្រាន់តែការប្ដេជ្ញាចិត្តប៉ុណ្ណោះទេតែត្រូវពឹងលើសមត្ថភាពទៀតផង ។
រិន ដេវីដមានវ័យនៅក្មេងគេវ៉ៃបានល្អរហ័ស និង មានមហិច្ឆតារខ្ពស់មិនតែប៉ុណ្ណោះគេវ៉ៃហ៊ានប្ដូរទៀតផងចំពោះកម្លាំងរបស់គេក៏អស្ចារ្យជាងពិសីដែរ ។តាមពិតពិសីគេជាអ្នកប្រដាល់មានសមត្ថភាពខ្ពស់និងវ៉ៃដោយការប្រុងប្រយ័ត្នខ្ពស់តែអ្នកប្រដាល់រូបនេះវ៉ៃមិនហ៊ានប្ដូរ និងសន្សំសំចៃកម្លាំង ។
ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះដេវីដបង្ហាញពីភាពមានប្រៀបលើពិសីតាំងពីដើមទឹកទី១មកម្ល៉េះ ។ពួកគេប្រគ្នាយ៉ាងស្វិតស្វាញដែលទីបំផុតដេវីដបានទទួលជ័យជំនះហើយគេបានក្លាយេជាម្ចាស់ពាននៃព្រឹត្តិការណ៍TV5 Boxing Knonk-Out ASerir byCell Card ដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារ ។
ចំពោះយ៉ន ពិសីដែលចាញ៉ទាំងមិនអស់ចិត្តនោះគេបានចំណាត់ថ្នាក់លេខ២ដែលក្រៅពីពាននោះគេបានទទយប្រាក់រង្វាន់អមចំនួន២.០០០ដុល្លារ ។
ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះអ្នកប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធបានក្លាយជាអ្នកគរងតំណែងលេខ៣នេះបន្ទាប់ពីបានយកឈ្នះអ្នកប្រដាល់សាន់ សំអុនក្លិបអារុណរះកីឡានោះ ។
ឡុង ខេត្តដែលប្រជែងបានចំណាត់ថ្នាក់លេខ៣បានទទួលពានលើកទឹកចិត្តមួយនិងរង្វាន់លើកទឹកចិត្តចំនួន៧៥០ដុល្លារ រី ឯសាន់ សំអុនដែលជាអ្នកចាញ់បានទទួលរង្វាន់លើកទឹកចិត្តចំនួន៥០០ដុល្លារ ។
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះថាសារុនក្លិបពុទ្ធសេរីវង្សបានយកឈ្នះអ្នកប្រដាល់ឆាយមាសក្លិបសំរោងកោងខេត្តបាត់ដំបងនៅទឹកទី២ដោយទាត់ឲ្យខូចជើងមុនស្នូរជួងបញ្ចប់ទឹកទី២ ។
ឯម ដារ៉ូក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់សោម វិឆ័យក្លបពន្លឺវិបុលដារិទ្ធខ័ណ្ឌពោសែនជ័យបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ៕