ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះសម្ដេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទទួលបាន​ចៅស្រី​ម្នាក់ទៀត ដែលជា​ចៅ​ទី​២២

88

 

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១​នេះ ខ្ញុំ​និង​ភរិយា ទទួលបាន​ចៅស្រី​ម្នាក់ទៀត ដែលជា​ចៅ​ទី​២២ និង​អាចជា​ចៅ​ចុងក្រោយ​ប្រសិនបើ​ពុំមាន​កូន​ណាមួយ​ចង់​បានកូន​បន្ថែមទៀត​នោះទេ​។ ចៅ​ទី​២២ សម្ដេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត គឺជា​កូនពៅ របស់លោក​ជំទាវ​ហ៊ុន ម៉ា​ណា និង​ឯកឧត្តម ឌី វិជ្ជា​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ដូច្នេះ​តាមរយៈ page facebook​។​

​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍ថា កាលពី​ខែមករា ឆ្នាំ​២០០០ ខ្ញុំ​និង​ភរិយា ទទួល​
​បាន​ចៅស្រី​លើកដំបូង​។ ពេលនេះ​ខែមករា ឆ្នាំ​២០២១ បានទទួល​ចៅស្រី​ទី​២២ ដែល​នេះ​បញ្ជាក់ថា មួយឆ្នាំ​យើងខ្ញុំ​ទទួលបាន​ចៅ​ម្នាក់​។ មកដល់ពេលនេះ ខ្ញុំ​មាន​ចៅប្រុស​១២​នាក់ និង​ចៅស្រី​១០​នាក់​។​
​ក្រុមកីឡា​បាល់​ទា​ត់បុរ​ស ក្រុមកីឡា​បាល់ទះ​បុរស បាល់ទះ​នារី ក្រុមកីឡា​បាល់បោះ​បុរស បាល់បោះ​នារី និង​កីឡា​ផ្សេងទៀត ដែល​ប្រើ​មនុស្ស​តិចជាង​១២​នាក់ បង្កើតបាន​យ៉ាង​ងាយ​។ នៅមាន​ទៀត ខ្ញុំ​នឹង​ខិតខំ​
​បង្កើត​វង់​តន្ត្រីសម័យ​របស់​ចៅៗ​ខ្ញុំ​មួយ​វង់​ទៀត ព្រោះ​ពេលនេះ​ចៅប្រុស​ចៅស្រី​
​ចេះ​លេងភ្លេង និង​ច្រៀង បាន​ខ្លះ​ហើយ​។​

​សម័យ​កូ​វីដ​១៩ ខ្ញុំ​ទទួលបាន​ចៅស្រី​២​នាក់ ហើយ​ជីតា​មិនបាន​ទៅ​បី​ចៅ​ចេញពី​បន្ទប់​សម្រាល​ដូច​ចៅ​មុនៗ ទេ​ព្រោះ​ជា​វិធានការ​ប្រឆាំង​កូ​វីដ​១៩៕

អត្ថបទដែលជាប់ទាក់ទង