ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជានេសាទចំនួន០៤នាក់ ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា បន្ទាប៉ពីមានកិច្ចអន្តរាគមន៍ពីក្រុមអូរបរ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ

93

 

ខេត្តព្រះសីហនុ=ក្រុមអូរបរ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ បានជួយសង្គ្រោះ ជនរងគ្រោះចំនួន០៤នាក់ ដែលជួបហេតុការណ៍លិចទូកនៅក្នុងសមុទ្រ ត្រង់ចំណុច ឃ្លងកោះថាស និងកោះដែកគោល កាលពីម៉ោងជាង ៥ ព្រឹកព្រលឹមថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២១ ។ សមត្ថកិច្ចឲ្យដឹងថា ទូកដែលលិចនេះជាទូកដឹកសំរាម ចេញដំណើរពីចំណុចផែ ៥២ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុ លុះមកដល់ចំណុចឃ្លងកោះថាស និងកោះដែកគោល ក៍ខូចម៉ាសុីន អណ្តែតលើផ្ទៃសមុទ្រដែលមានរលកខ្លាំង រួចត្រូវទឹករលកបោកទូកបណ្ដាលឲ្យលិច។ ក្រោយទទួលដំណឹងនេះ ក្រុមអូរបរ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ ក៍បានចេញជួយស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះនៅលើទូកនោះដោយសុវត្ថិភាពទាំង០៤នាក់ នៅវេលាម៉ោងជាង ៨ ព្រឹកថ្ងៃដដែល ។ជនរងគ្រោះទាំង០៤នាក់រួមមាន៖
០១ -ឈ្មោះ ប៊ុត ឈុន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ តាកុងទូក៥២
០២-ឈ្មោះ យ៉ុន ប៊ុនយ៉ុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកូនដៃទូក ៥២
០៣- សឿន ពែក ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ កូនដៃទូក៥២
០៤- ឈ្មោះ សេស ផានិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិក សុីហៅន៍ ។
បច្ចុប្បន្នជនរងគ្រោះទាំង០៤នាក់ បានដឹកមកដល់ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹមវិញដោយសុវត្ថិភាពហើយ៕

អត្ថបទដែលជាប់ទាក់ទង