ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍នៅកៀនស្វាយ សន្លប់ធំម្នាក់, ខូចម៉ូតូ,ឡាន៣គ្រឿង

66

 

កណ្ដាល៖លោកអធិការប៉ូលិសស្រុកកៀនស្វាយ ព្រុំ សំណាងបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូនឹងរថយន្ត បណ្តាលអោយរបួសមនុស្សម្នាក់ប្រុស របួសធ្ងន់និងខូចខាតម៉ូតូ ០១គ្រឿងនិងរថយន្ត០២គ្រឿង កាលពីថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ១៨ នឹង ២៥ នាទី នៅចំនុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៩-២០ ក្នុងភូមិ គគីរ ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកអធិការបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ មានម៉ូតូមួយគ្រឿងម៉ាក់ Suzuki viva ពណ៍ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កណ្តាល 1D-4872 បើកបរដោយឈ្មោះ ហុឹម ណារ៉ាក់ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ រទាំងត្បូង ឃុំ ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាម្លូវជាតិលេខ១។ ពេលបើក មកដល់ចំណុចកើតហេតុខងលើ បានជែងនឹងយានយន្ត ទៅបុកជាមួយ រថយន្តមួយគ្រឿង ម៉ាក Nisan Frontier ពណ៌ស ប្រភេដឹកទំនិញធុនតូច ពាក់ផ្លាកលេខ ត្បូងឃ្មុំ 2A.1727 បើកបរដោយឈ្មោះ ថៃ សុខណាន ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ
មានទីលំនៅភូមិ បន្ទាយ ឃុំ បារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបើកបរ មានទិសដៅផ្ទុយគ្នា ហើយរថយន្តម៉ាក Nisan Frontier ពណ៌ស ប្រភេដឹកទំនិញធុនតូច ពាក់ផ្លាកលេខ ត្បូងឃ្មុំ 2A.1727 បានឆេវទៅបុកជាមួយរថយន្តម៉ាក Mazda ពណ៌ស ប្រភេទដឹកទំនិញធុនតូច ពាក់ផ្លាកលេខ ភ្នំពេញ 2BF.2884 បើកបរដោយឈ្មោះ នុត ភារុណ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យថ្មី ខណ្ឌ័មានជ័យ ក្រុងភ្នំពេញដែលបើកមានទិសដៅផ្ទុយគ្នា (អ្នកលឿង-ភ្នំពេញ)បណ្តាល របួសធ្ងន់អ្នកបើកម៉ូតូឈ្មោះឃឹម ណារ៉ាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅ មន្ទីពេទ្យភ្នំពេញ។
ម៉ូតូខូចខាត ០១គ្រឿង នឹងរថយន្ត០២គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែង យកទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។
សន្និដ្ឋានបឋម៖ ករណីនេះបណ្តាលមក ពីអ្នកបើកម៉ូតូ ធ្វេសប្រហែល ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង