បុរសជនជាតិចិនម្នាក់ស្រវឹងជោក បើករថយន្តបុកថ្មពុះចែកផ្លូវ
ភ្នំពេញ៖ ជនជាតិចិនម្នាក់ត្រូវសមត្តកិច្ចឃាត់បាននៅកន្លែងកើតហេតុ បន្ទាប់ពីបើករថយន្តក្នុងល្បឿនលឿន មកបុកថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបាក់អស់មួយកង់ នៅវេលាម៉ោង ១០ និង ២០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសជនជាតិចិនម្នាក់បានបើករថយន្ត lexus RX 350 មួយគ្រឿងពណ៌ទឹកមាស ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុកទ្រូងនាកពុះចែកផ្លូវ បណ្តាលឲ្យបាក់មួយកង់ ចំណែកឯរថយន្តវិញ រងការខូចខាតដាច់កង់ពីចំហៀងខាងស្តាំ ទៅមុខលែងរួច៕