គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះធ្វើបច្ចុប្បន្នភាពផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រីលើដងទន្លេសាបក្នុងភូមិសាស្ត្រឃើញជិត៤០០ទីតាំងឱ្យរុះរើចេញក្នុងរយះពេល១សប្ដាហ៍
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៤ខែមករាឆ្នាំ២០២១កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះធ្វើបច្ចុប្បន្នភាពផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រី លើដងទន្លេសាប ក្នុងភូមិសាស្ត្រសង្កាត់ចំនួន៥ក្នុងខណ្ឌប្ញស្សីកែវ។
ជាលទ្ធផលក្នុងប្រតិបត្តិការនេះ មានដូចជា៖១- សង្កាត់ទួលសង្កែទី១៖ មានចំនួន ៩ ទីតាំង ធ្វើបច្ចុប្បន្នភាពឡើងវិញ មានចំនួន ៩ ទីតាំង។ ២- សង្កាត់ប្ញស្សីកែវ មានចំនួន ៦២ ទីតាំង ៖ភូមិសាមគ្គី ៖ មានចំនួន ៣ ទីតាំង ជាក់ស្តែងមានចំនួន ២ ទីតាំងភូមិឃ្លាំងសាំង ៖ មានចំនួន ៣៤ ទីតាំង ជាក់ស្តែង ៣០ ទីតាំង, អាជ្ញាធររុះរើចេញ ១ ទីតាំង, បានរើចេញ ១ ទីតាំងភូមិមិត្តភាព ៖ មាន ២៥ ទីតាំង ជាក់ស្តែង ១៧ ទីតាំង ក្នុងនោះ នៅថ្មី ១ ទីតាំង។
៣- សង្កាត់ស្វាយប៉ាក ៖ ផ្ទះលើទឹក ១២៦ទីតាំង បែរចិញ្ចឹមត្រី៦៩ទីតាំង អ្នកស្នាក់នៅ ១៧៥គ្រួសារ មនុស្ស ៨៩៥នាក់ ។ ក្នុងនោះបែរចិញ្ចឹមត្រី០៥ ស្មើនឹង៤គ្រួសារ បានចូលមកស្នាក់នៅថ្មី ហើយអាជ្ញាធរ បានណែនាំឱ្យរុះរើចេញ ក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះបានសំណូមពរសុំរុះរើ ក្រោយពីបុណ្យចូលឆ្នាំចិន ចប់រយៈពេល ១០ថ្ងៃ ដោយមូលហេតុទឹកទន្លេហូរខ្លាំង។ ករណីនេះ រដ្ឋបាលខណ្ឌ នឹងស្នើសុំមតិយោបល់ពី រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី។
៤- សង្កាត់ច្រាំងចំរេះទី១ ៖ ផ្ទះលើទឹក ២៥ទីតាំង បែរចិញ្ចឹមត្រី១៨ទីតាំង អ្នកស្នាក់នៅ៤៤គ្រួសារ មនុស្ស២១២នាក់។
៥- សង្កាត់ច្រាំងចំរេះទី២ ៖ ផ្ទះលើទឹក ៦៧ទីតាំង បែរចិញ្ចឹមត្រី ៥១ទីតាំង អ្នកស្នាក់នៅ ៩០គ្រួសារ មនុស្ស ៥៦២នាក់។ ក្នុងនោះបែរចិញ្ចឹមត្រី០៥ ស្មើនឹង៤គ្រួសារបានចូលមកស្នាក់នៅថ្មីក្នុងនោះអាជ្ញាធរបានណែនាំឱ្យរុះរើចេញក្នុងរយៈពេលមួយសប្តាហ៍ ហើយប្រជាពលរដ្ឋទាំងនេះ បានឯកភាពតាមការណែនាំរបស់អាជ្ញាធរ។
គួរបញ្ជាក់ថា៖ប្រតិប័ត្តការចុះចុះធ្វើបច្ចុប្បន្នភាពផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រី លើដងទន្លេសាប ក្នុងភូមិសាស្ត្រសង្កាត់ចំនួន៥ក្នុងខណ្ឌប្ញស្សីកែវក្រោមការដឹកនាំបញ្ជាពី លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ លោកបានប្រគល់ភារកិច្ចជូន លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និង លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ តំណាង លោកអភិបាលខណ្ឌប្ញស្សីកែវ ដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ រួមមាន លោក លោកស្រីជា នាយក-នាយករងរដ្ឋបាល កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ទាំង៧ មន្ដ្រីពាក់ព័ន្ធ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងប្រជាការពារសង្កាត់ ចុះស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពផ្ទះបណ្តែតទឹក និងបែរចិញ្ចឹមត្រី តាមដងទន្លេសាប ក្នុងមូលដ្ឋានភូមិសាស្ត្រខណ្ឌប្ញស្សីកែវ៕