ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃកំម្មង់ទិញវ៉ាក់សាំងចិន ចំនួន២លានដូស

93

 

ទីភ្នាក់ងារព័ត៌មានបរទេសបានផ្សាយអោយដឹងថា អង្គការសុខភាពពិភពលោកWHO ប្រចាំប្រទេសបានប្រកាសអោយដឹងថា រដ្ឋាភិបាលថៃបានចាត់ចែងទិញវ៉ាក់សាំង ការពារជំងឹកូវីដផលិតដោយក្រុមហ៊ុនចិន Sinovac Biotech ចំនួន២លានដូស។

ក្រសួងសុខាភិបាលថៃបានរាយការណ៍បន្ថែមថា វ៉ាក់សាំងទាំងនេះ នឹងមកដល់ប្រទេសថៃចំនួន200,000ដូសនៅខែកុម្ភះនេះ ហើយ800,000ដូស មកដល់នៅខែមីនា និង១លានដូសទៀត នឹងមកដល់ក្នុងខែមេសា។
ក្រសួងសុខាភិបាលថៃរំពឹងថាថៃ នឹងមានវ៉ាក់សាំងចំនួន២៦លានដូស តាមរយះការទិញបន្ថែមពីវ៉ាក់សាំងAstraZeneca និងការផលិតខ្លួនឯង ដោយក្រុមហ៊ុនSiam Bioscience។ប្រភព៖(Xinhua)

 

អត្ថបទដែលជាប់ទាក់ទង