ត្រៀមបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមដើម្បីត្រៀម ប្រកួតកីឡាវ៉ូវីណាមជើងឯក ថ្នាក់ជាតិនាចុងខែមករា
ភ្នំពេញ៖ប្រមុខសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាលោក ស៊ុម សារឿន រួមទាំងសមាជិកប្រតិបត្តិរបស់លោកបាន សម្រេចចិត្តបើវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមឆ្នាំ២០២០ ដើម្បីត្រៀមរៀបចំការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០នាចុងខែមករានេះ ដែលនឹងប្រព្រឹត្តឡើងនៅទីលានសហព័ន្ធក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា។
លោក អ៊ូ រតនា អគ្គលេខាធិការនៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា លោកប្រធានសហព័ន្ធបាន សម្រេចជាផ្លូវការហើយសម្រាប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រម២០២០ និងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ បន្ទាប់ការត្រូវបានពន្យារពេលកាលពីឆ្នាំ២០២០ដោយសារមេរោគCOVID-19។
លោកបន្តថា សម្រាប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម២០២០នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ រីឯព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២០ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា។
យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាសហព័ន្ធកាត់បន្ថយចំនួនកីឡាករ-កីឡាការិនី អាជ្ញាកណ្តាល ចៅក្រម ព្រមទាំងវិញ្ញាសាមួយចំនួនទៀតផង៕