ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានបុកឡាន បន្សល់ស្លាកលេខ នៅកន្លែងកើតហេតុ

389

 

ភ្នំពេញ៖តាមសេចក្ដីរាយការណ៍ បានអោយដឹងថា ដោយកាលពីម៉ោងជាង១១យប់ ថ្ងៃទី០៥ ខែ មករា ឆ្នាំ ២០២១នេះ មានករណីចរាចរណ៍មួយកើតឡើង រវាងរថយន្ត ធុនត្រា បុក រថយន្តស្រ្តារុិច ពីចំហៀងបណ្តាលអោយខូចខាតយ៉ាងដំណំ ។ចំណែករថយន្ត ធុនត្រា បានបើករត់គេចបាត់ស្រម៉ោលតែម្តង បន្សល់ទុក ស្លាកលេខ នៅហ្នឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះ កើតឡើងនៅតាមបណ្តោយផ្លូវ សហព័ន្ធ រុស្សី ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុ រថយន្តស្តារុិចមិនបានប្តឹងផ្តល់ អោយសមត្ថកិច្ចស្រាវជ្រាវរកម្ចាស់រថយន្តធុនត្រា បង្ករហេតុនោះទេ ដោយសុខចិត្តយករថយន្តទៅ ជួសជុលដោយខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង