ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​ខណ្ឌ​បឹង​កេងកង​ និង​ក្រុមការងារ ​ចុះជួយ​ខណ្ឌ​យក​អំណោយ ​ជូន​ដល់​ជន​ចាស់ជរា​.​អ្នកមាន​ជម្ងឺ​ដល់​លំនៅស្ថាន​

61

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​០៦​ខែមករា​ឆ្នាំ​២០២១​នេះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង នៃ​រាជធានី​ភ្នំពេញ​លោកជំទាវ គឹម សុ​វណ្ណា សមាជិកា​រដ្ឋសភា និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង លោកស្រី ស៊ុយ សែន​សករាជ ភរិយា​លោក​អភិបាល បឹង​កេងកង​ធឹ​ម សំអាន​និង​ជា​ប្រធាន​អនុសាខា​សមាគមនារី​ខ​ណ្ឌ​បឹង​កេងកង លោកស្រី ស៉ិ​ន រតនា អភិបាលរងខណ្ឌ បឹង​កេងកង​និង​ជា​អនុប្រធាន​អនុសាខា​សមាគមនារី​ខ​ណ្ឌ លោក ពា ហន ចៅសង្កាត់​អូឡាំពិក ដោយបាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​អញ្ជើញ ចុះសួរសុខទុក្ខ និង​នាំយក​នូវ​អំណោយ​មួយចំនួន​ទៅ​ផ្ដល់ជូន​ដល់ដៃ​លោកស្រី មុំ ហ៊​ត និង​លោក​យន់ សាមឿន ដែលជា​ជន​ចាស់ជរា និង​មាន​ជំងឺ​ប្រចាំកាយ ដល់​លំនៅស្ថាន​ពួកគាត់​ទាំងពីរ​នៅក្នុង​មូលដ្ឋាន​សង្កាត់​អូឡាំពិក ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។​

លោកស្រី​សុ​ិ​ន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង​បានអោយដឹងថា​ចំពោះ​អំណោយ​ដែល​យកមក​ផ្ដល់​នាពេលនេះ​ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖​ថវិកា ១៥០,០០០៛ (​ដប់​ប្រាំ​ម៉ឺន​រៀល​),​អង្ករ ៣០​គីឡូក្រាម​,​មី ១​កេស​ទឹក​ផ្លែឈើ ១​កេស​,​ទឹក​សុទ្ធ ១​កេស​,​ទឹកត្រី ១​យួរ​,​ម៉ាស់ ១​ដុំ​,​ជែ​ល ១​ដប​ផងដែរ​។​

ខណៈពេល​ចុះសាកសួរ​សុខទុក្ខ​ជន​ចាស់ជរា​និង​អ្នក​ជម្ងឺ​ប្រចាំកាយ​ទាំង​២​រូប​ខាងលើ​ដល់​លំនៅស្ថាន​នាឱកាស​នោះ​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង និង រដ្ឋបាល​ខណ្ឌ​បឹង​កេងកង​បាន​មានមតិ​លើកឡើង​ដោយ​សង្កត់ធ្ងន់ថា​ជានិច្ចកាល​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង​ដែលមាន​លោក​ធឹ​ម សំអាន ជា​អភិបាលខណ្ឌ និង ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ដោយ​ជានិច្ចកាល​តែងតែ​ចុះសាកសួរ​សុខទុក្ខ​និង​យក​អំណោយ​ផ្ដល់ជូន​ដល់​បងប្អូន​ប្រជាជន​ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ដែលមាន​០៧​សង្កាត់​នៅពេល​ពួកគាត់​មាន​ជម្ងឺ​ឬ​មានទុក្ខ​លំបាក​ពិសេស​ជន​ចាស់ជរា​គ្មាន​ទីពឹង​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ពួកគាត់​ដោយ​មិន​ទុកអោយ​គាត់​រស់នៅ​ដោយ​ភាព​ឯក​កោ​ឡើយ​។​តួយ៉ាង​ដូចជា​នៅថ្ងៃនេះ​ជាដើម​។​ហើយ​រាល់​សកម្មភាព​ការងារ​សង្គម​ពិសេស​ការងារ​មនុស្សធម៌​នេះហើយ​ម្យ៉ាងទៀត​ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន​ដោយ​មិនអាច​មើលរំលង​ឡើយ​ហើយ​សកម្មភាព​នេះ​គឺជា​ការគិតគូ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខណ្ឌ និង ក្រុមការងារ​ដែល​តែងតែ​ចុះ​ធ្វើជា​ប្រចាំ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង