ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីប៉ុនប៉ងឃាតកម្ម មកលើជនរងគ្រោះ៣នាក់ នៅកៀនស្វាយ

44

 

កណ្ដាល៖ក្រុមសមត្ថកិច្ចនៅស្រុកកៀនស្វាយ បានរាយការណ៍អោយដឹងថា ករណីប៉ុនប៉ងឃាតកម្មមកលើ ជនរងគ្រោះជាមនុស្សស្រី៣នាក់ រងរបួសជាទម្ងន់ស្ទើរស្លាប់ស្ទើររស់។ប៉ុន្តជនដៃដល់រត់គេចខ្លួន ដោយសុវត្ថិភាព។
ករណី ប៉ុនប៉ងឃាតកម្មនេះ កើតឡើងនាថ្ងៃទី០៦ខែមករាឆ្នាំ២០២១ នេះនៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ០៣នាក់
១.ឈ្មោះសុខ ចាន់ឌី ភេទស្រី អាយុ ៣២ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី)។
២.ឈ្មោះរស្មី ស្រីយ៉ា ភេទស្រី អាយុ ១៣ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។
៣.ឈ្មោះរស្មី សូជីញ ភេទស្រីអាយុ ០៨ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។
ឈ្មោះ ផាន ភក្តី (ប្ដីជនរងគ្រោះ)
ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យ
ឈ្មោះចន សុវណ្ណចាន់តុកុល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខ
របរកម្មករ សំណង់ មានស្រុកកំណើ
ត នៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចប្បន្ន
ស្នាក់នៅកន្លែងធ្វើការងារ(ធ្វើកម្មករ
សំណង់)ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
(គេចខ្លួន)។
វត្ថុតាងចាប់យក៖ គ្មាន
ក្រុមសមត្ថកិច្ចកៀនស្វាយបន្តទៀតថា នាមុនពេលកើតហេតុ ជនសង្ស័យ ឈ្មោះចន សុវណ្ណចាន់តុកុល ភេទប្រុសអាយុ២៨ឆ្នាំ មានលំនៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វា
យ ខេត្តកណ្តាល បានផឹកស៊ីជាមួយប្ដីជនរងគ្រោះ ឈ្មោផាន ភក្តី អាយុ
៣៨ឆ្នាំជនជាតិខ្មែរ មានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលផឹកអស់ស្រា និងសាច់ក្លែម ប្តីជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅទិញស្រានិងសាច់ក្លែម លុះពេលត្រឡប់មកវិញ ស្រាប់តែឃើញប្រពន្ធកូនរបស់ខ្លួន មានរងរបួសស្នាមពេញខ្លួន ។
បញ្ជាក់ ពេលជនសង្ស័យ កំពុងផឹកស្រាជាមួយប្ដី ជនរងគ្រោះ នៅក្រោមផ្ទះ ជនរងគ្រោះ បានរអ៊ូរទាំជេរប្ដីមិនឲ្យផឹកស្រា ជាមួយជនសង្ស័
យ នៅផ្ទះរបស់ខ្លួននោះទេ ទទួលពេលប្ដី ជនរងគ្រោះទៅទិញស្រាបៀ រ និងសាច់ក្លែមជនសង្ស័យមានឱកាស ប្រព្រឹត្តធ្វើសកម្មភាព តែម្ដង ក្រោយពីធ្វើសកម្មភាពរួច រួចជនសង្ស័យបានរត់គេចខ្លួន រួមទាំងវត្ថុតាំង។
ករណីនេះសមត្ថកិច្ច កំពុងបន្តចាត់
ការ តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង