ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធ័ករណីគ្រឿងញៀន

60

 

(ខេត្តព្រះសីហនុ)៖ លោកវរសេនីយ៍ឯក ហ៊ួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងនៅវេលាម៉ោង ០១:៣០នាទី រសៀល កថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១ នេះថា ម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុកព្រៃនប់បានចុះបង្រ្កាបករណីកាន់កាប់នឹងរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន សិ្ថតនៅចំណុចគល់ស្ពានកំពង់ស្មាច់ ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់៖
១.ឈ្មោះ វ៉ាន់ ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបរ(ឡានដឹកដី) ទីលំនៅ ភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២.ឈ្មោះ ប៊ុន កុម្ភៈ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៣.ឈ្មោះ អោម ទូច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបរ(ឡានកុងទីន័រ) ទីលំនៅ ភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៤. ឈ្មោះ ហ៊ាន ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

-ដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៦
កព្ចាប់ ដែលរួមមាន ធំ០៣កញ្ចប់ មធ្យម០១កញ្ចប់ និងតូច០២កញ្ចប់ និងទូរស័ព្ទចំនួន០៣គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង