ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យដែលឆាបឆេះ រោងចក្រមួយកន្លែង នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចបាញ់ពន្លត់ហើយ

73

 

ភ្នំពេញ៖ មានករណីអគ្គីភ័យឆេះរោងចក្រ ផលិតប្រអប់បាយ មួយកន្លែងនាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានរលត់ទៅវិញហើយ បន្ទាប់ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជួយអន្តរាគមន៍ បាញ់ពន្លត់។

សមត្តកិច្ចឱ្យដឹងថា៖ក្រោយកើតហេតុភ្លាមៗ គេសង្កេតឃើញកម្លាំងសមត្ថកិច្ច និងក្រុមអង្គភាព ៧១១ របស់កងពលតូចលេខ៧០ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ រហូតបាញ់ពន្លត់នៅល្ងាចថ្ងៃដដែលនេះ។

យ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីថា គ្រោះអគ្គិភ័យនេះ បណ្តាលមកពីមូលហេតុអ្វីឡើយ ហើយទំហំនៃការខូចខាត ក៏មិនទាន់ដឹងថាប៉ុន្មានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង