មន្រ្តីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃស្រែពក ដោះប្រមូល និងសាអន្ទាក់ចំនួន៧៤ខ្សែ យកទៅកម្ទេចចោល
ខេត្តមណ្ឌលគិរី ៖ នៅក្នុងសប្ដាហ៍ទី១ នៃមករា ឆ្នាំ២០២១នេះ មន្រ្តីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃស្រែពក ដោយមានការ ចូលរួមពីកម្លាំងនគរបាល, ភ្នាក់ងារល្បាត សហគមន៍តំបន់ការពារធម្មជាតិ និងបុគ្គលិករបស់អង្គការ WWF បានចុះល្បាតរួមគ្នា ក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ ហើយបានដោះប្រមូល និងសាអន្ទាក់ សរុបចំនួន៧៤ខ្សែ នៅចំណុចដៃអូរ ស្ថិតក្នុងតំបន់អភិរក្ស នៃដែនជម្រកសត្វព្រៃស្រែពក ដែលជនសង្ស័យ បានចូលមកលួចដាក់ បង្កប់សម្រាប់ទាក់ចាប់សត្វព្រៃ។
បច្ចុប្បន្នមន្រ្តីឧទ្យានុរក្សបានប្រមូល យកអន្ទាក់ទាំងអស់នោះ ទៅរក្សាទុកនៅស្នាក់ការបរិស្ថានដើម្បីកម្ទេចចោល។
រួមគ្នាថែរក្សានិងការពារសត្វព្រៃ កុំដាក់អន្ទាក់៕