ឃាត់ខ្លួនជនសង្ស័យម្នាក់រំលោភ បន្ទាប់ពីពួកគេទាក់ទងគ្នាតាមឆាតហ្វេសប៊ុក ហើយណាត់គ្នាទៅរួមរ័ក្ស
កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកលើកដែក បានចេញរបាយការណ៍ស្តីពីការស្រាវជ្រាវស៊ើបអង្គេតករណីរំលោភ
សេពសន្ថវៈដោយមានស្ថានទម្ងន់ទោស ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីពួកគេទាក់ទងគ្នាតាមឆាតហ្វេសប៊ុក ហើយណាត់គ្នាទៅរួមរ័ក្ស នៅថ្ងៃពុធទី៦ ខែមករា ឆ្នាំ២០២១ ។
ករណីរំលោភសេពសន្ថវៈនេះកើតហេតុថ្ងៃសុក្រ ទី១ ខែមករា ឆ្នាំ២០២១ ចន្លោះវេលាម៉ោង១៨ ទៅម៉ោង ២០និង០០ នាទីនៅចំណុច មណ្ឌលវិបស្សនាធុរៈទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ (ABC) ហៅក្រៅ (ABC) ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្អមសំណលើ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ខេង ផល្លី ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវស្រុកលើកដែក ខេត្តកណ្តាល (ឃាតខ្លួន) ។
វត្ថុតាងចាប់យក ខោខៅប៊យជើងវែងពណ៌ស្លែ មានប៉ាក់ផ្កាពណ៌ក្រហម លឿង ខៀវនៅលើជើងឆ្វេង ចំនួន១ ខោលីអូពណ៌ផ្កាឈូក មានប៉ាក់ផ្កាពណ៌ ស មានស្នាមប្រលាក់ដានប្រតាក(ចំប្រដាប់ភេទ)ចំនួន១ អាវយឺតដៃវែងពណ៌ផ្កាឈូក មានឆ្នូតពណ៌ ស ចំនួន០១
ទូរស័ព្ទដៃម៉ាក សាំសុងចំនួន១គ្រឿង ដែលឈ្មោះ ប្រុស ចំរើន ត្រូវជាប្អូនបង្កើតជនរងគ្រោះ បានបោកកំទេច ។
ប្រហែលជាកន្លះខែមុន ជនរងគ្រោះបានឆាតទាក់ទងគ្នា(ហ្វេសប៊ុក)ជាមួយជនសង្ស័យ ។ លុះមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ វេលាម៉ោងចន្លោះ ១៨ និង ០០ នាទី ជនសង្ស័យបានឆាតមកជនរងគ្រោះ ដោយបបួលថាទៅលេងអ្នកលឿង ពេលនោះជនរងគ្រោះ ក៏ព្រមឲ្យជនសង្ស័យមកយកនៅផ្ទះរបស់ខ្លួន ដល់ម៉ោងប្រហែល ១៨ និង ៣០ នាទី ជនសង្ស័យក៏មកដល់ ហើយជនរងគ្រោះក៏ឡើងជិះម៉ូតូជាមួយជនសង្ស័យឡើងទៅលើ ពេលទៅដល់មណ្ឌលវិបស្សនាធុរៈទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល ជនសង្ស័យបានឌុបជនរងគ្រោះ ចូលទៅក្នុងមណ្ឌលវិបស្សនាធុរៈទួលសាលាវគ្គ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះ រហូតបានសម្រេច ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបាន ទុកជនរងគ្រោះចោល រួចបានឡើងជិះម៉ូតូរបស់ខ្លួនគេចខ្លួនបាត់ ។ លុះមកដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៧និង ៣០ នាទី ម្ដាយរបស់ជនរងគ្រោះ បានជជីកដេញដោលជនរងគ្រោះ ហើយជនរងគ្រោះខ្លាចមានផ្ទៃពោះ ក៏រៀបរាប់រឿងរ៉ាវ ដែលជនសង្ស័យបានចាប់រំលោភទៅលើខ្លួនប្រាប់ទៅម្ដាយ ។ ក្រោយពីទទួលបានពាក្យប្តឹងនេះ សមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕