ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ចុះចែកអំណោយដល់ ប្រជាពលរដ្ឋជួបការលំបាក ខ្វះខាតដល់ផ្ទះនៅសង្កាត់ស្វាយប៉ាក

53

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌប្ញស្សីកែវ និងជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ តំណាង ឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និង លោក ស៊ូ សារ៉ាត់ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ រួមដំណើរដោយ ក្រុមការងារអនុសាខាខណ្ឌ និង ក្រុមការងារ ក.ក្រ.ក សង្កាត់ស្វាយប៉ាក បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត ចំនួន ០១ គ្រួសារ ដែលទើបតែត្រលប់មកពីធ្វើការនៅប្រទេសថៃ មានទីលំនៅបច្ចុប្បន្ន នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ។

ក្នុងនោះលោកស្រីសួស សូលីដាអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានលើកឡើងថា៖ដោយមើលឃើញពីទុក្ខលំបាក ចំពោះការខ្វះខាតខាងជីវភាពរបស់គ្រួសារខាងលើនេះ អនុសាខាខណ្ឌ បានឧបត្ថម្ភអំណោយ មួយចំនួនជូនដល់គ្រួសារខាងលើ រួមមាន ៖ គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង