ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនម្នាក់ បើករថយន្ត ប៉ះរថយន្តគេ ហើយព្យាយាមបើករត់ ទៅបុកបង្គោលស្លាកសញ្ញា ក្រឡាប់ផ្ងារជើង

57

ភ្នំពេញ÷បុរសជាជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក CRV ជ្រុលទៅប៉ះនឹងរថយន្តព្រូសមួយគ្រឿង ហើយបានបើករត់ទៅមុខ រេចង្កូតទៅបុកស្លាកសញ្ញា បាក់អស់១ ដើម ធ្វើឲ្យរថយន្ត ក្រឡាប់ផ្ងារជើង ខូចខាតខ្ទេចស្ទើរទាំងស្រុងនៅវេលាម៉ោង ២ និង ៤៥ នាទីយប់ ថ្ងៃសុក្រទី ៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ណតព្រីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក CR V មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AD 0027 ធ្វើដំណើរតាមបណ្តោយផ្លូវ ណតព្រីត ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅប៉ះនិងរថយន្តព្រូសមួយគ្រឿង មិនចាំផ្លាកលេខ រួចបន្តបើករត់ទៅមុខស្រាប់តែរេចង្កូត ទៅបុកនិងបង្គោលដាក់ស្លាកសញ្ញា ពេញទំហឹងបណ្តាលឲ្យបាក់អស់១ដើម។ ចំណែកតៃកុងរថយន្តវិញ បានរត់គេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោល៕

អត្ថបទដែលជាប់ទាក់ទង