បើកការប្រកួតកីឡាបាល់ទាត់មិត្តភាពក្របខណ្ឌសមាគមរាជសីហ៍សាខារាជធានី-ខេត្ត
ភ្នំពេញ៖សមាគមរាជសីហ៍បានបើកការប្រកួតកីឡាបាល់ទាត់មិត្តភាពក្នុងក្របខណ្ឌសមាគមរាជសីហ៍សាខារាជធានី-ខេត្ត ដើម្បីចូលរួមអបអរសាទរខួបលើកទី៤២នៃទិវាជ័យជម្នះ៧មករានិងមានប្រារព្ធពិធីប្រកាសសមាគមរាជសីហ៍សាខាខេត្តកណ្តាលជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅវិទ្យាល័យច្បារអំពៅ។
ក្នុងឳកាសបើកការប្រកួតជាផ្លូវការនោះមានការអញ្ជើញចូលរួមពីសំណាក់លោកទេព យុទ្ធីប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍លោកស៊ុម សារឿនប្រធានសមាគមរាជសីហ៍និងប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាព្រមទាំងប្រធានសាខាសមាគមរាជសីហ៍នៅល្ងាចទី៩ ខែមករា ឆ្នាំ២០២១ នៅទីលានបាល់ទាត់ក្នុងវិទ្យាល័យច្បារអំពៅ។
សម្រាប់ការប្រកួតនេះមានក្រុមសមាគមរាជសីហ៍វ័យចាស់ថ្នាក់កណ្តាលសាខារាជធានីភ្នំពេញនិងសាខាខេត្តកណ្តាលការប្រកួតមានលក្ខណៈប្រកួតវិលជុំដោយទាំង៣ក្រុមត្រូវប៉ះជាមួយគ្នាទាំងក្រោយបញ្ចប់ការប្រកួតខាងលើគណៈកម្មការរៀបចំពិធីហូបបាយសាមគ្គី ដើម្បីអបអរសាទរកម្មវិធីនេះផងដែរ។
លោកទេពយុ ទ្ធីបានមានប្រសាសន៍ក្នុងពិធីបើកការប្រកួតថាការប្រកួតដើម្បីអបអរសាទរខួបលើកទី៤២នៃទិវាជ័យជម្នះ៧មករាគឺជាការចូលរួមចំណែកយ៉ាងធំធេងរបស់សមាគមរាជសីហ៍ជាមួយរដ្ឋាភិបាលកម្ពុជាក្នុងរម្លឹកដល់ថ្ងៃជ័យជម្នះ៧មករាដូច្នេះសមាគមរាជសីហ៍នឹងរៀបចំការប្រកួតកីឡាបាល់ទាត់នេះជារៀងរាល់ឆ្នាំចាប់ពីឆ្នាំនេះតទៅ។
លោក ស៊ុម សារឿន ក៏បានមានប្រសាសន៍ថា ការប្រកួតកីឡាបាល់ទាត់មិត្តភាពក្នុងក្របខណ្ឌសមាគមរាជសីហ៍សាខារាជធានី-ខេត្តដោយស្ថិតលើស្មារតីចេះអធ្យាស្រ័យគ្នាទៅវិញទៅមក មិត្តភាព សាមគ្គីភាព បានប្រកាន់ខ្ជាប់ខ្លួននូវគោលការណ៍បញ្ញាតិ និង គោលការណ៍បច្ចេកទេសក្នុងការប្រកួតធ្វើឲ្យការប្រកួតទទួលបានជោគជ័យ។លោកសូមកោតសរសើរនិងវាយតម្លៃខ្ពស់សមាគមរាជសីហ៍សាខាទាំងអស់ដែលចូលរួមលេងកីឡាទាំងអស់៕