ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទណ្ឌិត៥នាក់ លួចរត់ ចេញពីពន្ធនាគារខេត្តកណ្តាល ខណៈម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានវិញ

112

កណ្ដាល៖ ទណ្ឌិតចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល បានលួចរត់ចេញពីគុក នៅវេលាម៉ោង១០យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ប៉ុន្តែភ្លាមៗនោះ ម្នាក់ក្នុងចំណោមពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ។

ប៉ូលិសបាននិយាយថា ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ទណ្ឌិត៤នាក់ ដែលកំពុងរត់គេចខ្លួននោះ ដែលទណ្ឌិតទាំងនេះ មានម្នាក់ត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងករណីគ្រឿងញៀន និង៣នាក់ទៀតពាក់ព័ន្ធនឹងករណីលួច និងលួចមានស្ថានភាពទម្ងន់ទោស។

ជុំវិញករណីនេះ លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល ពុំអាចទំនាក់ទំនងបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង