ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅ​អង្គរវត្ត នៅ​ខេត្តសៀមរាប មិន​អនុញ្ញាត​បរទេស​មកពី​ក្រៅប្រទេស​ចូលរួម ឡើយ​

103

ភ្នំពេញ​៖​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​ ដែល​គ្រោង​រៀបចំ​ការប្រកួត​ថ្ងៃទី​០៦​ខែធ្នូ​ឆ្នាំ​២០២០​នៅ​ខេត្ត​​សៀមរាប​នាពេល​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បានប្រកាស​ជា​ផ្លូវការ​រៀបចំឡើង​វិញ​នឹង​ប្រព្រឹត្តិ​នៅ​ចុងខែ​មករា​ឆ្នាំ​២០២១​បន្ទាប់ពី​ពន្យារ​ដោយសារតែ​ព្រឹត្តិការណ៍​សហគម​២៨ វិច្ឆិកា​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​។​
​ឯកឧត្តម​វ៉ា​ត់​ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​មានប្រសាសន៍ថា​គណៈកម្មកា​រ​រៀបចំ​ការប្រកួត​គ្រោង​បើក​ការប្រកួត​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរវត្ត​លើក​ទី​២៥​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​។ សម្រាប់​ទិវា​រត់​នេះ​យើង​មិន​អនុញ្ញាត​ឲ្យ​បរទេស​ដែល​រស់នៅ​ក្រៅប្រទេស​ចូលរួម​ឡើយ​ដោយ​អនុញ្ញាត​ឲ្យ​ជនបរទេស​រស់នៅក្នុង​ប្រទេស​តែ​​ប៉ុណ្ណោះ​។​

​លោក​បាន​បន្តថា​ចំពោះ​ជនបរទេស​ក្នុងប្រទេស​រួមមាន​សមាជិក​ទូត​និង​អង្គការ​នានា​ព្រមទាំង​ប្រជាជន​កម្ពុជា​យើង​។​គម្រោង​នៃ​ការប្រកួត​នេះ​អាចមាន​ការប្រែប្រួល​ប្រសិនបើ​ជម្ងឺ​កូ​វីដ ១៩​ផ្ទុះ​ឡើងវិញ​នោះ​តែ​អ្វីៗ​យើង​ធ្វើ​ដោយ​គោរព​តាម​ការណែនាំ​របស់​រដ្ឋា​ភិ​បាល និង​ក្រសួង សុខាភិបាល ចំណែក​អ្នកចូលរួម​យើង មិនអាច​កំណត់​ចំនួន​បានឡើយ ដូច្នេះ​គណៈកម្មការ​រង​ចាំំ​ការ សម្រេចចិត្ត​របស់​ក្រសួង សុខាភិបាល​ជា​អ្នកកំណត់ ដើម្បី​ប្រយុទ្ធប្រឆាំង មេរោគ​ឆ្លង COVID-19 ៕​

អត្ថបទដែលជាប់ទាក់ទង