ម្ចាស់ផ្ទះចាក់សោផ្ទះទុកចោល អគ្គីភ័យបំផ្លាញម៉ដ្ឋ
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី១១ខែមករានេះថា មានករណីឆ្លងចរន្តអគ្គីសនី(បណ្ដាលអោយឆេះផ្ទះ)នាយប់ថ្ងៃទី១០ ខែមករាឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទីរំលង អធ្រាត្រ នៅចំណុច ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកអធិការបន្តទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមាន ករណីអគ្គីភ័យ មួយកើតឡើងបណ្ដាលអោយឆាបឆេះអស់ផ្ទះមួយខ្នង ធ្វើអំពីឈើ ជញ្ជាំងបាំងស័ង្កសីដោយសាងសងផ្ទាល់លើទឹក(ទឹកប្រឡាយ)មានបណ្តោយ 15ម៉ែត្រគុណទទឹង 7ម៉ែត្ររបស់ឈ្មោះ នៅ ថាវី ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ចំពោះសំភារៈខូចខាតទូរសំលៀកបំពាក់ ០២ ,ទូរទស្សន៍ ០១,កន្ទេល.មុង.ភួយ.ខោអាវ សំបុត្រកំណើត ម្តាយ និងកូនទាំង ០៣នាក់,អង្ករ ២៥គីឡូ និងសម្ភារៈចាប់ហ៊ួយសំរាប់លក់ដូរមួយចំនួន។
សំភារះនឹងផ្ទះខូចខាតទាំងស្រុង ក្រោយទទួលពត៌មានកំលាំងនគរបាលប៉ុស្ដិរដ្ឋបាលភូមិធំ បានចុះទៅដល់កន្លែងកើតហេតុ រាយការណ៏ជូនលោកអធិការដើម្បីសុំអន្តរាគមន៏យករថយន្តពន្លត់អគ្គភ័យចេញជួយពន្លត់តែយើងមិនអាចជួយទាន់ដោយសារខណះពេលកំពុងឆេះមាន ខ្យល់ខ្លាំងហើយម្ចាស់ផ្ទះមិននៅក្នុងផ្ទះទៀត (ម្ចាស់បិទទ្វាចាក់សោទៅដេកផ្ទះម្ដាយ)អណ្ដាតភ្លើងឆាបឆេះលឿនតែកំលាំងយើងបានអន្តរាគមន៏ពន្លត់មិនអោយមានការឆេះរាលដាលដល់ផ្ទះនៅជិតសងខាងឡើយ។ ដោយប្រើទឹកបាញ់ពន្លត់អោយទឹក2ឡានធំ។
សន្និដ្ឋានបឋម ៖ករណីនេះ បណ្តាលមកពីផ្ទុះចរន្តអគ្គិសនី៕