ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អន្ទង់​ទន្លេ​ជា​ប្រភេទ​ត្រី ស្ទើ​ផុត​ពូជ ដោយ សារ​ការ រស់នៅ រើស​ដី នឹង​នៅ​ទឹក​ជ្រៅ បំ​លះ​ទី​ញឹកញាប់​

153

​ភ្នំពេញ​៖ អន្ទង់​ទន្លេ ប្រភេទ​នេះ ចូល​ចឹ​ត្ដ​រស់នៅ​តំបន់​ទឹក​ជ្រៅ ហើយ​ត្រជាក់ និង​ដី​ភក់​ច្រើន ត្រូវបាន​គេ ហៅ​ជាទូទៅ​ថា​អន្ទង់​ទន្លេ និង​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា​Ophisternon bengalense ដែល​កាលពីមុន​មាន​ឈ្មោះថា​Ophi sternon albus និង​ស្ថិតក្នុង​អំបូរ Synbra nchidae​។ អន្ទង់​ទ​នេ​ប្រភេទ​នេះ ស្ទើ​ផុត​ពូជ​នៅ​កម្ពុជា ដោយសារ​តម្រូវការ​ច្រើន​ពេញ​និ​ម​យ នៅ​វៀតណាម ។

​លោក​ថាច់ ផា​ណា​រ៉ា អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ និង​នេសាទ រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ ដឹង​នៅ​ថ្ងៃទី​១០ មករា​នេះ​ថា​៖ អន្ទង់​ប្រភេទ​នេះ មាន​ទំហំ​មធ្យម​ដោយមាន​ប្រវែង ដងខ្លួន​ប្រមាណ​៥០​សង់ទីម៉ែត្រ និង​មាន​លក្ខណៈខុស​អំពី​អន្ទង់​ស្រែ គឺ​នៅត្រង់ ក្បាល កន្ទុយ ភ្នែក និង​ដងខ្លួន​។ វា​ត្រូវបាន​ប្រជា​នេសាទ ធ្លាប់​ចាប់ បាន​ម្តង ម្កាល ប៉ុណ្ណោះ តាំង​ពីមុន​ឆ្នាំ​២០០៧ ហើយ​ជាទូទៅ​វា​ត្រូវបាន​គេ​ដឹងថា វា​មាន​វត្ត​មានតែ​នៅតាម ទន្លេ បឹងបួរ វាល ភក់ តែ​ពុំ​សូវ​សម្បូ នេះ​ទេ ។

លោក ថាច់ ផា​ណា​រ៉ា បាន​បន្ថែមថា តាម​ការ​សាក សួរ​ប្រជា​នេសាទ ដែល​ធ្លាប់​ស្គាល់​អន្ទង់​ប្រភេទ​នេះ គឺ​នៅពេល​នេសាទ​បាន ពុំ​ត្រូវបាន​ប្រជា​នេសាទ​យក ទៅ​លក់ដូរ​នោះទេ ព្រោះថា​សាច់​របស់​វា​រឹងៗ និង​ពុំមាន​រស ជាតិ មិន​ដូច​សាច់​អន្ទង់​ស្រែ​ធម្មតា ហើយ​អ្នក ស្គាល់​ក៏​ពុំ​ទិញ​យកទៅ​ពិសា​នោះដែរ ហេតុដូច្នេះ​ហើយ​ទើប​ធ្វើឱ្យ​អន្ទង់​ប្រភេទ​នេះ ពុំមាន​តម្លៃ​នៅក្នុង​ទីផ្សារ ដូច​អន្ទង់​ទូទៅ និង​មិនមាន​កត់ត្រា​ចូលទៅក្នុង​សៀវភៅ​ស្តីពី​ត្រី​ទឹកសាប​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​អន្ទង់​ប្រភេទ​នេះ ពេញនិយម​នៅ​ប្រទេស​វៀតណាម​។​

​អន្ទង់​គឺជា​ប្រភេទ​ត្រី ហើយ​ភាគច្រើន​មាន​លក្ខណៈ ពិសេស​មួយ​គឺអាច​សម្រប​ខ្លួន​ទៅនឹង​បរិស្ថាន​ជុំវិញ ដូចជា​ការធ្វើ​ដំណើរកា​ត់​កន្លែង​ដែល​គោក​បើទោះជា​រយៈពេល​ខ្លី ដើម្បី​ស្វែងរក​កន្លែង​ដែលមាន​ភក់ និង​ទឹក​សម្រាប់​រស់នៅ​។ វា​ពង​កូន​ធ្វើ​សំបុក​ពពុះ​នៅ​ផ្ទៃ​ទឹក នៅ​រដូវវស្សា និង​ស៊ី​សត្វល្អិត សិប្បី សត្វ និង​កាកសំណល់​ផ្សេងៗ ជា​អាហារ ។

​នៅ​កម្ពុជា​យើង យោងតាម​សៀវភៅ ស្តីពី​ត្រី​ទឹកសាប​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺមាន​អន្ទង់​ចំនួន​០៤ ប្រភេទ​ដែល​ត្រូវបាន​កត់ត្រា ក្នុងនោះ​មាន អន្ទង់​ដំណើប អន្ទង់​ត្រាវ អន្ទង់​ក្រហម និង​អន្ទង់ស​។ អន្ទង់​ត្រូវបាន​ចាត់ថ្នាក់​ជា​ពពួក​ទី​៣ នៅក្នុង​ឧបសម្ព័ន្ធ ដែល​ពុំ​ត្រូវបាន​ការពារ ឬ​បារម្ភ​ពី​ការគំរាមកំហែង នោះទេ និង​ស្ថិតក្នុង​បញ្ជី​ក្រហម ដែលមាន​ចំណាត់ថ្នាក់​ពុំ​គួរឱ្យ​ព្រួយបារម្ភ (Least con cern) របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ​IU CN (Interna tional Union for Conser vation of Nature)៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង